PIP No:
461
|
1. ឈ្មោះគម្រោង (ENG):
Strengthening Capacity of Laboratory for Quality Control of Food Products
|
ឈ្មោះគម្រោងៈ
ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តត្រួតពិនិត្យគុណភាពផលិតផលម្ហូបអាហារ
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
|
RESPONSIBLE UNIT:
General Department of Consumer Protection, Competition and Fraud Repression (CCF)
|
អង្គភាពទទួលខុសត្រូវ:
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
ជាទូទៅការអភិវឌ្ឍរចនាសម្ព័ន្ធគុណភាពមន្ទីរពិសោធន៍មានមុខងារផ្ដល់សារៈសំខាន់ចាំបាច់ ខ្លាំងសម្រាប់ធានាដល់ការវាយតម្លៃ អនុលោមភាពនៃប្រព័ន្ធត្រួតពិនិត្យ និងវិញ្ញាបនប័ត្រកម្មលើផលិតផលកសិ-ម្ហូបអាហារ របស់កម្ពុជា។ ការរួមចំណែកសំខាន់ៗ ដែល ទទួលបានពីការអនុវត្តនៃគម្រោងមាន៖
-ធានាសន្តិសុខស្បៀង និង សុវត្ថិភាពម្ហូបអាហារ ដើម្បីការពារសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋគ្រប់រូបនិងធានាការ អនុវត្តសមធ៌មក្នុងពាណិជ្ជកម្មម្ហូបអាហារ
-ផ្ដល់ទំនុកចិត្តនិងបង្កើនការគាំទ្រពីអតិថិជន លើវិស័យ សេវាកម្មវិភាគ និងធ្វើតេស្តលើផលិតផលកសិ-ម្ហូបអាហារ សម្រាប់ការធ្វើអាជីវកម្មម្ហូបអាហារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារសាកល
-ជួយដល់ស្ថាប័នជាតិ ក្នុងការអនុវត្តច្បាប់ ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព
-ជួយដល់វិស័យឯកជនតាមរយៈធ្វើឱ្យក្រុមហ៊ុនឱ្យកាន់តែមានភាពប្រកួតប្រជែង
-ធានាបាននូវការលក់និងចែកចាយផលិតផលម្ហូបអាហារនៅលើទីផ្សារក្នុងស្រុក មានគុណភាព សុវត្ថិភាព និងអនាម័យ ដែលនឹងជំរុញផ្ដល់ការគាំទ្រដល់ការប្រើប្រាស់ផលិតផលក្នុងស្រុក សំដៅកាត់បន្ថយការនាំចូលពីក្រៅប្រទេស ។
|
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
Improvement of Regulatory Environment (Trade Facilitation and Export Promotion Measures, Industrial Standards and Property Rights, Facilitation for Payment of Tax and Excise, and Labor Market Development and Industrial Relations) | ការកែលម្អបរិស្ថាននិយ័តកម្ម (វិធានការសម្រួលពាណិជ្ជកម្ម និងជំរុញការនាំចេញ ការពង្រឹងបទដ្ឋានឧស្សាហកម្មនិងកម្មសិទ្ធិឧស្សាហកម្ម ការសម្រួលការបំពេញកាតព្វកិច្ចពន្ធនិងអាករ និងការរៀបចំទីផ្សារពលកម្មនិងទំនាក់ទំនងវិជ្ជាជីវៈ)
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
ផ្ដល់ការពារសុខភាព និងសុខុមាលភាពអ្នកប្រើប្រាស់ពីផលប៉ះពាល់ដោយសារការប្រើប្រាស់ផលិតផលគ្មានសុវត្ថិភាព ក្លែងបន្លំគុណភាព បន្លំប្រភព និងជំរុញការនាំចេញផលិតផលរបស់កម្ពុជាទីកាន់ទីផ្សារក្នុងតំបន់និង អន្តរជាតិ ព្រមជាមួយនឹងការគាំទ្រដល់ប្រតិបត្តិ ករអាជីវកម្មម្ហូបអាហារក្នុងការផលិត កែច្នៃ វេចខ្ចប់ ចែកចាយនិងនាំចេញ-នាំចូលម្ហូបអាហារមានគុណភាព និងសុវត្ថិភាពសមស្របតាមគោលដៅប្រើប្រាស់។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
ការអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម កែច្នៃម្ហូបអាហារ ទាមទារនូវការតម្រូវចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធមន្ទីរពិសោធន៍ ដ៏រឹងមាំ ប្រកបដោយ គុណភាព សម្រាប់ជួយគាំទ្រដោយផ្អែក លើមូលដ្ឋានវិទ្យាសាស្រ្ត ក្នុងការវិភាគម្ហូបអាហារឱ្យបានសមស្រប តាមលក្ខខណ្ឌ ស្តង់ដាគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីធានាបាននូវអាហារដែលមានសុខភាពល្អ អនាម័យ និងសុវត្ថិភាព ដល់អ្នកប្រើប្រាស់ និងសមស្រប ទៅតាមច្បាប់ និងបទប្បញ្ញត្តិដែលបានកំណត់។ លើសពីនេះ តម្រូវការសេវាកម្មមន្ទីរពិសោធន៍ មានសារសំខាន់ចាំបាច់ដើម្បី ៖
(ក) វិភាគគុណភាពផលិតផលក្នុងស្រុក ដើម្បីធានាអនុលោមតាមស្តង់ដាជាតិ ក៏ដូចជាស្តង់ដារអន្តរជាតិសម្រាប់ការនាំចេញ និង
(ខ) វិភាគផលិតផលនាំចូលមកក្នុងប្រទេសដើម្បីធានាថាផលិតផលទាំងនោះមានអនុលោមភាពស្រប តាមស្តង់ដា សុវត្ថិភាព ជាអាទិ៍ កម្រិតនៃការចម្លងសារធាតុពុល សារធាតុបន្ថែម និងសំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងអាហារ ដែលចាំបចា់ត្រូវតែមានការ ត្រួតពិនិត្យជាប្រចាំ។
ដូច្នេះតម្រូវការសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពិសោធន៍វិភាគអាហារគឺជាការចាំបាច់ ដើម្បីគាំទ្រដល់សកម្មភាពអនុវត្តច្បាប់ បទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារ និងជួយដល់ឧស្សាហកម្មកែច្នៃម្ហូបអាហារ ទាក់ទងនឹងការអនុវត្តតាមគោលការណ៍ គ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដែលជាកម្មវិធីបង្កាទុកជាមុន មានដូចជា ការអនុវត្តកសិកម្មល្អ ការអនុវត្តការផលិតល្អ ការអនុវត្តអនាម័យល្អ និងប្រព័ន្ធវិភាគចំណុចត្រួតពិនិត្យភ្នាក់ងារបង្កគ្រោះថ្នាក់សំខាន់ៗ។
ដើម្បីសម្រេចបាននូវការគាំទ្រគម្រោងនេះ តម្រូវការធាតុចូលមួយចំនួនដែលត្រូវផ្ដល់មាន៖
(១)ការបំពាក់ឧបករណ៍និងសំភារៈមន្ទីរពិសោធន៍ចាំបាច់សម្រាប់វិភាគគុណភាព និងសុវត្ថិភាពម្ហូបអាហារមានដូចជា មីក្រូជីវសាស្រ្ត សារធាតុចម្លងប្រភេទផ្សិតមីកូតុកស៊ីន សារធាតុចម្លងប្រភេទលោហៈធាតុធ្ងន់ សារធាតុបន្ថែម សំណល់ថ្នាំពុលកសិកម្ម សំណល់ថ្នាំព្យាបាលសត្វ និងសារធាតុផ្ដល់អាហារូបត្ថម្ភ និងមីក្រូអាហារូបត្ថម្ភប្រភេទរ៉ែនិងវីតាមីន ។
(២) ការបណ្ដុះបណ្ដាលជំនាញលើការប្រើប្រាស់ និងថែទាំឧបករណ៍ពិសោធន៍ និង វិធីសាស្រ្តវិភាគ។
(៣) ការបណ្ដុះបណ្ដាលដល់ប្រតិបត្តិករអាជីវកម្មម្ហូបអាហារពីគោលការណ៍ស្ដីពីការអនុវត្តតាម ស្តង់ដាបច្ចេកទេស វិធានសុវត្ថិភាព អនាម័យម្ហូបអាហារ នីតិវិធីនិងបែបបទសម្រាប់ការនាំចេញនិងនាំចូល និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត។
(៤) ការប្រមូលនិងកសាងទិន្នន័យសម្រាប់រៀបចំនីតិវិធីត្រួតពិនិត្យម្ហូបអាហារផ្នែកលើហានិភ័យ។
(៥) ការកសាងនិងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍តាមស្តង់ដា ISO 17025។ |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារត្រូវបានដាក់ឱ្យប្រើប្រាស់ខែមិថុនា ឆ្នាំ២០២២ ដែលក្នុងនោះកម្ពុជាត្រូវរៀបចំឱ្យមានមន្ទីរពិសោធន៍ យោងនិងមន្ទីរពិសោធន៍ផ្លូវការដើម្បីធានាការធ្វើអធិការកិច្ចម្ហូបអាហារ និងការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារនៅតាមគ្រប់ខ្សែច្រវាក់ផលិតកម្មម្ហូបអាហារ ឱ្យបានសមស្របតាមការតម្រូវស្តង់ដា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីការពារសុខភាព និងសុខុមាលភាពអ្នកប្រើប្រាស់ពីផលប៉ះពាល់ដោយសារការប្រើប្រាស់ផលិតផលគ្មានសុវត្ថិភាព ក្លែងបន្លំគុណភាព បន្លំប្រភព និងជំរុញការនាំចេញផលិតផលរបស់កម្ពុជាទីកាន់ទីផ្សារក្នុងតំបន់និង អន្តរជាតិ ។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
អ្នកដែលទទួលបានផលប្រយោជន៍ផ្ទាល់ពីគម្រោង៖
-ក្រសួងស្ថាប័នពាក់ព័ន្ធគុណភាព សុវត្ថិភាពម្ហូបអាហារដូចដែលអនុវត្តច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ
-ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ អាចបង្កើនផលិតភាព និងជំរុញការនាំចេញផលិតផលម្ហូបអាហារកែច្នៃ និងកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សាក្នុងតំបន់និងពិភពលោក
អ្នកដែលទទួលបានផលប្រយោជន៍មិនផ្ទាល់ពីគម្រោង៖
-ប្រជាជនគ្រប់រូបអាចទទួលបាន និងមានលទ្ធភាពមានស្បៀងប្រកបដោយសុវត្ថិភាព និងគុណភាព ដើម្បីធានាបានជីវភាពរស់នៅសមស្របតាមចំណង់ចំណូលចិត្ត និងចូលរួមសកម្មក្នុងសង្គម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងមានគោលដៅចូលរួមចំណែកផងដែរក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការធានាបាននូវសុវត្ថិភាពស្បៀង និងជំរុញការនាំចេញ ការបង្កើតទីផ្សារបោះដុំ និងចែកចាយផលិតផលកសិកម្មក្នុងស្រុក ការរៀចំឱ្យមានកម្មវិធីត្រួតពិនិត្យនិងតាមដានលើអនុលោមភាពផលិតផលតាមស្តង់ដា ផ្នែកសុខភាពនិងអនាម័យ និងជួយដល់ប្រជាពលរដ្ឋក្នុងការទិញ ការទទួល និងជ្រើសរើសម្ហូបអាហារមានគុណភាព សុវត្ថិភាព និងអនាម័យ និងសន្សំថវិកា ពីការព្យាបាលជំងឺដែលបណ្ដាលមកពីម្ហូបអាហារ។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
18. Livelihoods (general) | ១៨. ជីវភាពរស់នៅ (ទូទៅ)
|
10
|
ទាក់ទងតិចតួច
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
គម្រោងមិនមានភាពប៉ះពាល់ដល់តួនាទីរបស់បុរសនិងស្រ្តី ប៉ុន្តែនឹងជំរុញការកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យកសិកម្ម និង
វិស័យឧស្សាហកម្មកែច្នៃម្ហូបអាហារ និង ការជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង្កើនគុណភាព និងផលិតភាពនៃផលិតផល
ម្ហូបអាហាររបស់កម្ពុជា។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
សកម្មភាពអនុវត្តគម្រោងអាចមានបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖
-កង្វះខាតផ្នែកសេវាកម្មវិស្វកម្មក្នុងការថែទាំ ដើម្បីធានាភាពត្រឹមត្រូវរបស់ ឧបករណ៍វិភាគ និងចរន្តអគ្គិសនីកាត់ផ្ដាច់ដោយពេលខ្លះធ្វើឱ្យមានការលំបាកនិងប៉ះពាល់ដល់ដំណើរការរៀបចំការវិភាគ ក្នុងមន្ទីរពិសោធន៍
-ការស្នើសុំការវិនិយោគដោយប្រើប្រាស់ថវិការដ្ឋនៅមានកម្រឹត ចាំបាច់ត្រូវមានការចូលរួមពីដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជនដែលមានបំណងវិនិយោគលើការផ្ដល់សេវាវិភាគម្ហូបអាហារ
-ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៅមិនទាន់គ្រប់គ្រាន់ ពាក់ព័ន្ធលក្ខខណ្ឌតម្រូវសម្រាប់ក្នុងការចុះបញ្ជីផលិតផលម្ហូបអាហារនាំចូលដែលភ្ជាប់ជាមួយនឹងលក្ខខណ្ឌធ្វើតេស្តលើប៉ារ៉ាម៉ែត្រចាំបាច់។
-ការវិនិយោគមានរយៈពេលវែងដើម្បីអាចទទួលបានចំណូលជាតិសងត្រឡប់មកវិញ ដែលចាំបាច់ត្រូវមានការគាំទ្រពីដៃគូអភិវឌ្ឍន៍
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
សកម្មភាពអនុវត្តគម្រោងអាចមានបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖
-កង្វះខាតផ្នែកសេវាកម្មវិស្វកម្មក្នុងការថែទាំ ដើម្បីធានាភាពត្រឹមត្រូវរបស់ ឧបករណ៍វិភាគ និងចរន្តអគ្គិសនីកាត់ផ្ដាច់ដោយពេលខ្លះធ្វើឱ្យមានការលំបាកនិងប៉ះពាល់ដល់ដំណើរការរៀបចំការវិភាគ ក្នុងមន្ទីរពិសោធន៍
-ការស្នើសុំការវិនិយោគដោយប្រើប្រាស់ថវិការដ្ឋនៅមានកម្រឹត ចាំបាច់ត្រូវមានការចូលរួមពីដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជនដែលមានបំណងវិនិយោគលើការផ្ដល់សេវាវិភាគម្ហូបអាហារ
-ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៅមិនទាន់គ្រប់គ្រាន់ ពាក់ព័ន្ធលក្ខខណ្ឌតម្រូវសម្រាប់ក្នុងការចុះបញ្ជីផលិតផលម្ហូបអាហារនាំចូលដែលភ្ជាប់ជាមួយនឹងលក្ខខណ្ឌធ្វើតេស្តលើប៉ារ៉ាម៉ែត្រចាំបាច់។
-ការវិនិយោគមានរយៈពេលវែងដើម្បីអាចទទួលបានចំណូលជាតិសងត្រឡប់មកវិញ ដែលចាំបាច់ត្រូវមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
-ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
-អង្គការសហប្រជាជាតិសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)
-អង្គការស្បៀងនិងកសិកម្ម សហប្រជាជាតិ (FAO)
-អង្គការសុខភាពពិភពលោក (WHO) |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|