សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1003
1. ឈ្មោះគម្រោង (ENG): Bakheng Water Supply Project Phase 1
    ឈ្មោះគម្រោងៈ គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ជំហានទី១
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

13/01/20

កាលបរិច្ឆេទបញ្ចប់គម្រោង :

11/30/2022

3. ចំណាយគម្រោងសរុប:
$

247000000

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

RESPONSIBLE UNIT:

Phnom Penh Water Supply Authority

អង្គភាព​ទទួល​ខុស​ត្រូវ:

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រទសភ)

5. ស្ថានភាពគម្រោង

គម្រោងដែលបានបញ្ចប់


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
គោលនយោបាយ ទឹកស្អាត របស់សម្តេចតេជោ ដែលកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពល រដ្ឋរស់នៅតាមទីក្រុង ទីប្រជុំជន នៅទូទាំងប្រទេសចំនួន ៩០% ត្រូវទទួលបានសេវាកម្មទឹកស្អាតតាមបំពង់សម្រាប់ប្រើប្រាស់ និង ១០% ទទួលបានទឹកស្អាតពីប្រភពផ្សេងៗ។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
បំពេញតម្រូវការទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅពីឆ្នាំ ២០២២-២០៣០
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
-សាងសង់ស្ថាននីយបូមទឹកទន្លេជាបេតុងអាមេ(សម្រាប់ប្រើជំហានទី១ផង និងជំហានទី២ផង) និងបំពាក់ម៉ា ស៊ីនបូមទឹកដែលមានសមត្ថភាពផលិត២២៤ ពាន់ម៣/ថ្ងៃ។ -ដាក់បំពង់មេនាំទឹកល្អក់ទំហំDN២,០០០ម.ម (សម្រាប់នាំទឹកជំហានទី១ ផង និងជំហានទី២ផង)។ -សង់ស្ថាននីយប្រព្រឹត្តកម្មទឹកស្អាត និងអាងស្តុកទឹក (សម្រាប់ជំហានទី១= ១៩៥ពាន់ម៣/ថ្ងៃ)។ -សង់ស្ថានីយបូមទឹកស្អាត (សម្រាប់ប្រើជំហានទី១ផង និងជំហានទី២ផង) និងបំពាក់ម៉ាស៊ីនបូមទឹក ដែល មានសមត្ថភាពផលិត៣១២ពាន់ម៣/ថ្ងៃ។ -ដាក់បំពង់មេនាំទឹកស្អាតទំហំDN២,០០០ម.ម (សម្រាប់នាំទឹកជំហានទី១ផង និងជំហានទី២ផង) ពីរោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ឆ្ពោះទៅស្ពានព្រែកព្នៅ។ -ដាក់បំពង់មេនាំទឹកស្អាតទំហំDN២,០០០ម.ម ឆ្លងទន្លេសាប ឆ្ពោះទៅខាងលិចស្ពានព្រែកព្នៅ។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
ដើម្បីសម្រេចបាននូវគោលនយោបាយទឹកស្អាតរបស់សម្តេចតេជោដែលកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋ រស់នៅតាមទីក្រុង ទីប្រជុំជន នៅទូទាំងប្រទេសចំនួន ៩០% ត្រូវទទួលបានសេវាកម្មទឹកស្អាតតាមបំពង់សម្រាប់ ប្រើប្រាស់ និង ១០% ទទួលបានទឹកស្អាតពីប្រភពផ្សេងៗ រទសភ ត្រូវអនុវត្តតាមផែនការមេដំណាក់កាលទី៣ ២០១៦-២០៣០ របស់ខ្លួនដោយត្រូវចាប់ផ្តើមសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ (២០១៩-២០២២) ដែលមានសមត្ថភាពផលិតទឹក១៩៥,០០០ម៣/ថ្ងៃ
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
ប្រជាពលរដ្ឋប្រមាណ១៦៦,០០០គ្រួសារនឹងទទួលបានបណ្តាញប្រើប្រាស់ទឹកបន្ថែមលើ៣៨៤,០០០គ្រួសារ ដែលមានទឹកប្រើប្រាស់បច្ចុប្បន្ន។ -ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋ២០២២-២០៣០ និងរក្សាស្ថេរភាពនៃភាពរឹង មាំខាងហិរញ្ញវត្ថុរយៈពេលវែងរបស់ រទសភ។ -ការគ្រប់គ្រងភាពរសើបខាងនយោបាយ សេដ្ឋកិច្ច និងសង្គម និងការបន្តរក្សាសមត្ថភាពប្រកួតប្រជែងរបស់ កម្ពុជាជាមួយប្រទេសជិតខាងក្នុងតំបន់។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
-គម្រោងនេះពុំមានផលប៉ះពាល់មកលើប្រជាជន និងបរិស្ថានជុំវិញទេ។ -បានទទួលការឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងរបស់គម្រោងពីក្រសួង បរិស្ថានលេខ១១៦ ស.ជ.ណ ប.ស្ថ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
-គម្រោងនេះបានជួយស្រ្តី និងកុមារ ក្នុងការកាត់បន្ថយពេលវេលាក្នុងការស្វែងរកទឹកប្រើប្រាស់ ចំណេញពេលវេលាដើម្បីប្រកបរបរផ្សេងទៀត ព្រមទាំងពេលវេលាសម្រាប់កុមារសម្រាប់រៀនសូត្រ។ -ក្នុងពេលអនុវត្តគម្រោង មានស្រ្តីចូលរួមយ៉ាងសកម្ម។ស្រ្តីជាអ្នកទទួលខុសត្រូវតាមដានត្រួតពិនិត្យ ហិរញ្ញវត្ថុ គម្រោងរបស់ រទសភ, ស្រ្តីជានិយោជិត-កម្មកររបស់ក្រុមហ៊ុនសាងសង់ត្រូវបានធានាស្របតាមលក្ខខណ្ឌនៃកិច្ច សន្យា និងច្បាប់ការងារ។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
-មានបទពិសោធន៍គ្រប់គ្រាន់។ បានអនុវត្តគម្រោងហិរញ្ញប្បទានមានសំណងចំនួន១០ និងហិរញ្ញប្បទាន ឥតសំណង ចំនួន១៥។ -អង្គភាពគ្រប់គ្រងគម្រោងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងសហការណ៍ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស លើការត្រួតពិនិត្យគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
-កិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងអនាគារអភិវឌ្ឍន៍អឺរ៉ុបត្រូវបានចុះហត្ថលេខានាចុងឆ្នាំ២០១៨។ -កិច្ចព្រមព្រៀងហិរញ្ញប្បទានបន្តចំនួនពីររវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រទសភ កំពុងពិនិត្យ-យោបល -បានជ្រើសរើសទីប្រឹក្សាបច្ចេកទេសសម្រាប់ត្រួតពិនិត្យគម្រោងចប់សព្វគ្រប់ -បានជ្រើសរើសអ្នកម៉ៅការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង -លិខិតអនុញ្ញាតដាក់បំពង់មេនាំទឹកស្អាតទំហំ ២,០០០មម ក្រោមទន្លេសាប និងការដាក់បំពង់មេនាំទឹកផ្សេងទៀតអាចជាឧបសក្គចំបង។ -ការដឹកជញ្ជូនសម្ភារពីកំពង់ផែក្រុងព្រះស៊ីហនុមកការដ្ឋានអាចប្រឈមនឹងគោលការណ៍របស់សាលារាជធានី ភ្នំពេញ។ -ការពន្យាពេលណាមួយ នឹងមិនសម្រេចបានគោលនយោបាយទឹកស្អាតរបស់របស់សម្តេចតេជោ ជាពិសេសប្រជាពលរដ្ឋរស់នៅជាយរាជធានីភ្នំពេញនឹងពុំមានទឹកប្រើប្រាស់ទេ។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
8
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
-ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD),​ ធនាគារវិយោគអឺរ៉ុប (EIB) និងសហភាពអឺរ៉ុប
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ202320242025
Budget
2026
Estimate
2027
Estimate
Total in 2025 - 2027ថវិកាចរន្ត
BudgetActualBudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន202320242025
Budget
2026
Estimate
2027
Estimate
Total in 2025 - 2027ថវិកាចរន្ត
BudgetActualBudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
AfD
EIB
EU/AIF
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0