សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 991
1. ឈ្មោះគម្រោង (ENG): Cambodia Agricultural Sector Diversification Project
    ឈ្មោះគម្រោងៈ គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

03/07/19

កាលបរិច្ឆេទបញ្ចប់គម្រោង :

07/31/2027

3. ចំណាយគម្រោងសរុប:
$

101670062

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

RESPONSIBLE UNIT:

Project Coordination Office, MAFF

អង្គភាព​ទទួល​ខុស​ត្រូវ:

អង្គភាពសម្របសម្រួលគម្រោង

5. ស្ថានភាពគម្រោង

គម្រោងកំពុងដំណើរការ


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
ពិពិធកម្មខ្សែច្រវាក់តម្លៃកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍសង្វាក់តម្លៃផលិតផលវិស័យកសិកម្ម ដែលមានលក្ខណៈពិពិធកម្ម នៅតាមទីតាំងភូមិសាស្ត្រមួយចំនួននៅកម្ពុជា និងផ្ដល់ការឆ្លើយតបជាបន្ទាន់ ប្រកបដោយប្រសិទ្ធភាព ក្នុងករណីដែលមានវិបត្តិ ឬស្ថានភាពអាសន្ន ដែលបំពេញទៅតាមលក្ខណៈសមស្រប ដើម្បីទទួលបានការគាំទ្រពីគម្រោងនេះ។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
គម្រោង CASDP ត្រូវបានតាក់តែងឡើង ដើម្បីបង្កើនឱកាសទីផ្សារ និងការធ្វើពិពិធកម្មកសិកម្ម ដោយប្រើប្រាស់អភិក្រមបែបបរិយាបន្ន ដោយអ្នកទទួលផលជាអ្នកដឹកនាំ។ គម្រោងនេះបែងចែកជាបីសមាសភាគ បូករួមនឹងសមាសភាគទី ៤ ដែលពុំមានការវិភាជន៍ធនធានទុក សម្រាប់ករណីដែលមានវិបត្តិ ឬស្ថានភាពអាសន្ន ដែលបំពេញទៅតាមលក្ខណៈវិនិច្ឆ័យសមស្រប ដើម្បីទទួលបានការគាំទ្រពីគម្រោង។ សមាសភាគទី ១ គឺជាផ្នែកដ៏ធំនៃការវិយោគទាំងនេះ ហើយគឺជាសមាសភាគដែលអនុវត្តជាម៉ូឌុល និងអាចពង្រីក និងកែសម្រួលឱ្យស្របទៅតាមទីតាំងភូមិសាស្ត្រ និងផលិតផល/សង្វាក់តម្លៃ។ សមាសភាគទី ២ ផ្ដោតលើការពង្រឹងស្ថាប័ន និងបង្កើនផលជះរយៈពេលវែងនៃការវិនិយោគ ដែលធ្វើឡើងក្នុងសមាសភាគទី ១ ក្នុងរយៈពេលមធ្យម និងរយៈពេលវែង ដោយធានានូវនិរន្តរភាព និងការពង្រីកអត្ថប្រយោជន៍ទូទាំងប្រទេសកម្ពុជា។ គម្រោងនេះមានបួនសមាសភាគ ដូចតទៅ៖ (ក) ការផ្ដល់លទ្ធភាពឱ្យមានការធ្វើពិពិធកម្មកសិកម្ម, (ខ) ការលើកកម្ពស់ប្រព័ន្ធព័ត៌មានកសិកម្ម និងការគ្រប់គ្រងការត្រួតពិនិត្យគុណភាព, (គ) ការគ្រប់គ្រងគម្រោង និងការពិនិត្យតាមដាន និងវាយតម្លៃ និង (ឃ) ការឆ្លើយតបចំពោះស្ថានភាពអាសន្ន ជាយថាហេតុ។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
គម្រោងរួមចំណែកក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ ដែលបានផ្តោតទៅលើពិពិធកម្មខ្សែច្រវាក់តម្លៃកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
អ្នកទទួលផលផ្ទាល់ពីគម្រោងនេះ រួមមាន កសិករខ្នាតតូច និងខ្នាតមធ្យម ដែលត្រូវបានចងក្រងជាក្រុមអ្នកផលិត ឬជាសហគមន៍ និងបង្ហាញពីសក្ដានុពល និងចំណាប់អារម្មណ៍ចង់អភិវឌ្ឍន៍ អាជីវកម្មកសិកម្មរបស់ពួកគេ និងអាជីវកម្មកសិកម្មខ្នាតតូច និងខ្នាតមធ្យម ដែលចាប់អារម្មណ៍ចង់សហការដោយផ្ទាល់ជាមួយកសិករ ដើម្បីរួមគ្នាអភិវឌ្ឍន៍អាជីវកម្ម/សង្វាក់តម្លៃរបស់ខ្លួន។ អ្នកទទួលផលដោយប្រយោលផ្សេងទៀត រួមមាន អ្នកប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានកែសម្អសម្រាប់លើកកម្ពស់ការភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារ ផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ។ ការបង្កើនភាពអាចរកបាននូវទិន្នន័យ និងព័ត៌មាន និងលទ្ធភាពទទួលបានទិន្នន័យ និងព័ត៌មានទាំងនេះ ព្រមទាំងយន្តការធានាគុណភាព (ដូចជា ក្របខ័ណ្ឌនិយតកម្ម ហេដ្ឋារចនាសម្ព័ន្ធ) នឹងផ្ដល់ជាប្រយោជន៍ដល់វិស័យទាំងមូល។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងមានការគិតគូរទៅលើការគាំពារសង្គមនិងបរិស្ថាន។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. Other sectors/activities | ២០. វិស័យឬសកម្មភាពផ្សេងៗទៀត
50
ទាក់ទងមធ្យម
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
គម្រោងមានការគិតគូរទៅលើការគាំពារស្រ្តី និងកុមារ។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបទពីសោធន៍ និងសមត្ថភាពគ្រប់គ្រាប់ក្នុងការអនុវត្តគម្រោង។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
• សមាសភាគទី១៖ គាំទ្រឱ្យមានការធ្វើពិពិធកម្មកសិកម្ម  សកម្មភាពចម្បងដែលគាំទ្រដល់ការធ្វើពិពិធកម្មកសិកម្ម គឺពាក់ព័ន្ធទៅនឹងការគាំទ្រដល់សហគមន៍កសិកម្ម ដោយផ្តល់នូវទុនវិនិយោគបំពេញបន្ថែម (Matching Grant) តាមរយៈភ្នាក់ងារអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-EA) និងឱកាសទទួលបានសេវាឥណទាន (Credit Line) ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមអនុវត្តគម្រោង (PFI) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF-IA)។  ដើម្បីទទួលបានការគាំទ្រខាងលើពីគម្រោង សហគមន៍កសិកម្មចាំបាច់ត្រូវរៀបចំសំណើពិពិធកម្មកសិកម្មនិងកសិធុរកិច្ច (DPr/BPr) និងផែនការពិពិធកម្មកសិកម្មនិងកសិធុរកិច្ច (DPl/BPl) ដោយមានការគាំទ្របច្ចេកទេសពីក្រុមការងារអ្នកផ្តល់សេវាបច្ចេកទេស (TSP) ដែលបានចុះកិច្ចសន្យាផ្តល់សេវាជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា រួចដាក់ជូន គណៈកម្មការវាយតម្លៃ (EC) និងគណៈកម្មការប្រឹក្សាយោបល់និងអនុម័ត (AEC) ដែលមានសមាសភាពមកពីតំណាងក្រសួងទាំងបួនខាងលើ និងវិស័យឯកជន ធ្វើការពិនិត្យ និងអនុម័ត។  គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងារអ្នកផ្តល់សេវាបច្ចេកទេស (TSP) បានជួយគាំទ្រដល់សហគមន៍កសិកម្មចំនួន ៦៣ ក្នុងការរៀបចំសំណើពិពិធកម្មកសិកម្ម និងកសិធុរកិច្ច។ ក្នុងពេលជាមួយគ្នានេះដែរ ផែនការពិពិធកម្មចំនួន ៣៤ ក្នុងនោះមានផែនការកសិធុរកិច្ចចំនួន ៤០ ត្រូវបានគណៈកម្មការប្រឹក្សាយោបល់និងអនុម័តអនុញ្ញាតឱ្យទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ។ ក្នុងចំណោមផែនការពិពិធកម្មដែលបានអនុម័តខាងលើ ផែនការពិពិធកម្មចំនួន១៧ (ផែនការកសិធុរកិច្ចចំនួន ២៣) របស់សហគមន៍កសិកម្មចំនួន១៧ ត្រូវបានចុះកិច្ចព្រមពៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ រួមមមាន៖ ខេត្តកំពង់ចាមចំនួន ៣សហគមន៍ ខេត្តស្ទឹងត្រែងចំនួន ២សហគមន៍ ខេត្តបាត់ដំបងចំនួន ២សហគមន៍ ខេត្តព្រះវិហារចំនួន ៥សហគមន៍ ខេត្តកំពង់ស្ពឺចំនួន ៣សហគមន៍ និងខេត្តកំពង់ឆ្នាំង ២សហគមន៍ ដែលសរុបជាទឹកប្រាក់មានចំនួន ១ ៦៧៧ ៣៥៦ដុល្លារអាមេរិក សម្រាប់ធ្វើការវិនិយោគលើផលិតកម្មស្វាយចន្ទី ដំឡូងមី បន្លែសុវត្ថិភាព ស្លឹកគ្រៃ ផលិតកម្មមាន់សាច់ គោសាច់ ជ្រូកសាច់ និងចិញ្ចឹមឃ្មុំយកទឹក។  សមាសភាគនេះសម្រេចបានលទ្ធផលប្រមាណជា ២៥% នៃផែនការរួមរបស់គម្រោង។ • សមាសភាគទី២៖ គាំទ្រហេដ្ឋារចនាសម្ព័ន្ធសាធារណៈ  គម្រោងពិពិធកម្មកសិកម្មកម្ពុជា នឹងជួយគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈជនបទដូចជា៖ ១).ការស្តារប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ មានសមត្ថភាពស្រោចស្រពលើផ្ទៃដីចំនួន ១០ ០០០ ហិកតា និងសាងសង់ប្រព័ន្ធធារាសាស្ត្រថ្មីដែលមានសមត្ថភាពស្រោចស្រពលើផ្ទៃដីចំនួន ២ ០០០ ហិកតា ដែលអនុវត្តដោយភ្នាក់ងារអនុវត្តគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម និង២).កែលម្អផ្លូវជនបទដោយក្រាលកៅស៊ូប្រភេទ DBST ប្រវែង ១៧០គីឡូម៉ែត្រ និងក្រាលគ្រួសក្រហមប្រវែង ៨០គីឡូម៉ែត្រ ដែលអនុវត្តដោយភ្នាក់ងារអនុវត្តគម្រោងនៃក្រសួងអភិវឌ្ឍន៍ជនបទ ។  ក្នុងចំណោមសំណើរបស់សហគមន៍កសិកម្មទាំង ៦៣ ខាងលើ មានសំណើចំនួន ៤៣ ទទួលបានការអនុម័តពីគណៈកម្មការប្រឹក្សាយោបល់និងអនុម័ត បានស្នើសុំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលអាចស្រោចស្រពលើផ្ទែដីប្រមាណ ១ ៦៦៤ ហិកតា រួមមាន ការស្តារស្រះសហគមន៍ចំនួន ៤កន្លែង ប្រព័ន្ធទឹកក្រោមដីចំនួន ១កន្លែង និងអាងស្តុកទឹកនិងប្រឡាយខ្នាតតូចចំនួន ៧កន្លែង។ ជាមួយគ្នានេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទដែលជាភ្នាក់ងារអនុវត្តគម្រោងទទួលខុសត្រូវលើការធ្វើឱ្យប្រសើរឡើងផ្លូវលំជនបទ បានបញ្ចប់ការសិក្សាបឋមនូវផ្លូវដែលបានស្នើឡើងប្រវែង ៤១៦គីឡូម៉ែត្រ។  សមាសភាគនេះសម្រេចបានលទ្ធផលប្រមាណជា ១០% នៃផែនការរួមរបស់គម្រោង។ • សមាសភាគទី៣៖ ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព័ត៌មានកសិកម្ម និងគ្រប់គ្រងការត្រួតពិនិត្យគុណភាព  សមាសភាគនេះត្រូវបានចូលរួមអនុវត្តដោយអង្គភាពជំនាញក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មួយចំនួនដូចជា អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាយកដ្ឋានកសិឧស្សាហកម្ម នាយកដ្ឋានផែនការនិងស្ថិតិ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ដើម្បីគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព័ត៌មានកសិកម្ម ទីផ្សារកសិកម្ម ការអនុវត្តប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ ការគ្រប់គ្រងការកែច្នៃ និងសុវត្ថិភាពចំណីអាហារ។  ដើម្បីឈានទៅដល់ការសម្រេចបាននូវលទ្ធផលខាងលើ គិតត្រឹមខែមីនា ឆ្នាំ២០២៣ ក្រុមការងារអនុវត្តគម្រោងបានបញ្ចប់ការរៀបចំសេចក្តីព្រាងចុងក្រោយ ToR សម្រាប់ជ្រើសរើសអ្នកផ្តល់សេវាធ្វើបច្ចុប្បន្នភាពប្រព័ន្ធព័ត៌មានកសិកម្ម (Agricultural Information System-AIS) និងបានដាក់ជូនធនាគារពិភពលោកដើម្បីអនុម័ត។  ជាមួយគ្នានេះផងដែរ អគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសម្រេចនូវសកម្មភាពមួយចំនួនដូចខាងក្រោម៖ o បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ដល់មន្ត្រីអនុវត្តគម្រោងក្នុងរាជធានី ខេត្តគោលដៅទាំង១៣ ចំនួន ២វគ្គ o រៀបចំសិក្ខាសាលាចំនួន ២លើកស្តីពីវិធានការអនាម័យ និងភូតគាមអនាម័យ (SPS) និងតម្រូវការសម្រាប់ការនាំចេញផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ o បានធ្វើការត្រួតពិនិត្យសត្វល្អិត (Pest Surveillance) លើដំណាំមៀន នៅខេត្តបាត់ដំបង ប៉ៃលិន រតនគិរី កំពង់ចាម ត្បូងឃ្មុំ និងក្រចេះ o បានបញ្ចប់ការត្រួតពិនិត្យមន្ទីរពិសោធន៍សុខភាពសត្វ និងផលិតកម្មសត្វថ្នាក់កណ្តាលមួយកន្លែង និងថ្នាក់តំបន់ចំនួន ៥កន្លែង ដើម្បីកំណត់តំបន់សម្រាប់ធ្វើការជួសជុល និងបានបញ្ចប់ការរចនាប្លង់បច្ចេកទេសស្ថានីយចត្តាឡីស័កចំនួន ១កន្លែង។  សមាសភាគនេះសម្រេចបានលទ្ធផលប្រមាណជា ១០% នៃផែនការរួមរបស់គម្រោង។ • សមាសភាគទី៤៖ ការគ្រប់គ្រង សម្របសម្រួល តាមដាននិងវាយតម្លៃគម្រោង  សមាសភាគនេះបានផ្តោតសំខាន់លើការងារពាក់ព័ន្ធនឹងការសម្របសម្រួលការងារប្រតិបត្តិការគម្រោង ទាំងមូលដូចជា ការរៀបចំផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ (AWPB) ស្របតាមឯកសារគម្រោងដែលបានកំណត់ការរៀបចំសំណើសុំបុរេប្រទានថវិកានិងជម្រះបញ្ជីការជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ការតាមដាននិងវាយតម្លៃ (M&E) ប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) ការគ្រប់គ្រងហិរញ្ញវត្ថុ កិច្ចលទ្ធកម្ម ការគាំពារបរិស្ថាននិងសង្គម និងការងារយេនឌ័រ។  ក្រុមការងារអនុវត្តគម្រោងបានចុះពិនិត្យតាមដានការអនុវត្តការងាររៀបចំសំណើនៅតាមសហគមន៍កសិកម្ម ការផ្តល់ធាតុចូលកសិកម្មសម្រាប់ដំណាំបន្លែ ការចិញ្ចឹមមាន់ និងវារីវប្បកម្ម ដល់គ្រួសារទទួលផលនៃគម្រោងឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ ១៩ ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា។  លើសពីនេះ គម្រោងបានរៀបចំនូវរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក។ ក្រៅពីនេះ គម្រោងក៏បានរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ ការទូទាត់ថវិកាចំណាយ និងការគាំពារបរិស្ថាននិងសង្គមដល់មន្ត្រីអនុវត្តគម្រោងថ្នាក់រាជធានីខេត្តទាំង១៣ផងដែរ។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
1
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
ធនាគារពិភពលោក
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
World Bank
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0