PIP No:
954
|
1. ឈ្មោះគម្រោង (ENG):
Construction stone pier in Dang Tung Commune, Koh Kong Province.
|
ឈ្មោះគម្រោងៈ
សាងសង់សំណង់ផែថ្ម សង្កាត់ដងទង់ ក្រុងខេមភូមិន្ទ ខេត្តកោះកុង
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងសាធារណការនិងដឹកជញ្ជូន
|
RESPONSIBLE UNIT:
General Department of Water Supply, Sewerage and Ports
|
អង្គភាពទទួលខុសត្រូវ:
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង កំពង់ផែ
|
5. ស្ថានភាពគម្រោង
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
ជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ផលិតផលនេសាទដោយតភ្ជាប់រវាងទីរួមខេត្តកោះកុង និងបណ្តាស្រុកនានាក្នុងខេត្ត; ការដឹកជញ្ជូន ផលនេសាទ និងទំនិញនាំចេញ នាំចូល រវាងខេត្តកោះកុង ជាមួយនឹងប្រទេសថៃ និងបំរើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងខេត្ត និង វិស័យទេសចរណ៍នៅតាមតំបន់ឆ្នេរ ក្នុងខេត្តកោះកុង ។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
១.សម្រួលដល់ការដឹកជញ្ជូនទំនិញនិងផលនេសាទសមុទ្រ
២.ជាចំណតសម្រាប់ការឡើងចុះទំនិញ និងផលនេសាទសមុទ្រ
៣.ជួយកាត់បន្ថយចំណាយថ្លៃដើម និងចំណេញពេលវេលា
៤.បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងធ្វើទេសចរណ៍តាមតំបន់ឆ្នេរ និងតាមសមុទ្រ ព្រមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់នោះ។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
១. សំណង់កំពង់ផែថ្ម មានទំហំ ៥១,៦០ម x ១១ម
២. ផ្លូវច្រកចេញចូលកំពង់ផែទំហំ ១៦ម x ៥០ម
៣. អគាររដ្ឋបាលទំហំ ១២ម x ២៨ម កំពស់២ជាន់ |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
គម្រោងនេះ ជាផ្នែកមួយដ៏សំខាន់ ដោយសារនៅតំបន់នេះមិនមានកំពង់ផែ ដែលជាចំណត់សម្រាប់ដឹកជញ្ជូននំនិញ ផលនេសាទសមុទ្រ និងការធ្វើដំណើរតាមផ្លូវទឹកតាមតំបន់ឆ្នេរ និងតាមសមុទ្រដោយតភ្ជាប់រវាងទីរួមខេត្តកោះកុង ជាមួយបណ្តាស្រុកនានា និងរវាងប្រទេសថៃ ។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
១.លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ
២.កាត់បន្ថយថ្លៃដើម
៣.សម្រួលដល់ការលើកដាក់ និងដឹកទំនិញគ្រប់ប្រភេទ
៤. បង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក និងការធ្វើដំណើរតាមផ្លូវទឹកក្នុងតំបន់ឆ្នេរ និងតាមសមុទ្រ
៥. ជួយលើកកម្ពស់ដល់ការងារអភិវឌ្ឍន៍វិស័យទេចរណ៍នៅតាមតំបន់ឆ្នេរ ។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះមិនបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានជុំវិញទេ ពីព្រោះវាស្ថិតនៅតំបន់កំពង់ផែចាស់ ទ្រុឌទ្រោម ដែលមានស្រាប់នៅនឹងកន្លែង ។ ទោះបីជាយ៉ាងក៏ណា ពេលរៀបចំគម្រោង ចាំបាច់ត្រូវរៀបចំរបាយការណ៍សិក្សា ផលប៉ះពាល់សេដ្ឋកិច្ច-សង្គម និងផលប៉ះពាល់បរិស្ថាន ជាពិសេសក្នុងពេលដំណើរការសាងសង់ ។ ការសាងសង់កំពង់ផែនេះនឹងបង្កលក្ខណៈកាន់តែប្រសើរសម្រាប់ខេត្តកោះកុង ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ក្នុងតំបន់ឆ្នេរ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
គម្រោងនេះ នឹងផ្តល់ភាពងាយស្រួលដល់បុរស ស្រ្តី និងកុមារ ក្នុងការធ្វើដំណើរតាមផ្លូវទឹក ផ្តល់ឳកាសដល់ស្ត្រីក្នុងការប្រកបរបរលក់ដូរផ្សេងៗ ក្នុងតំបន់កំពង់ផែ ។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
នាយកដ្ឋានហេដ្ឋេចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន មានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់លើការអនុវត្តគម្រោងសាងសង់សំណង់កំពង់ផែថ្មខាងលើនេះ។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
ការកំណត់ចំណុចសំខាន់ៗ និងសិក្សាបឋម បានកំពុងរៀបចំ។ ភាពយឺតយ៉ាវនៃការរៀបចំកិច្ចសន្យាសំណង់ និងកិច្ចព្រមព្រៀងប្រហែលអាចបង្កឲ្យមានការពន្យារពេលក្នុងការអនុវត្តគម្រោង។ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
5
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
|
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|