PIP No:
928
|
1. ឈ្មោះគម្រោង (ENG):
Mechanism for Reviewing and Evaluating Legal and Regulatory Implementation, and Dispute Resolution in Relation to Public Works and Transport Sectors
|
ឈ្មោះគម្រោងៈ
យន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងយន្តការដោះស្រាយវិវាទក្នុង វិស័យសាធារណការ និងដឹកជញ្ជូន
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងសាធារណការនិងដឹកជញ្ជូន
|
RESPONSIBLE UNIT:
General Department of Administration and Finance
|
អង្គភាពទទួលខុសត្រូវ:
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
|
5. ស្ថានភាពគម្រោង
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
គម្រោងនេះនឹងអាចធ្វើឱ្យមន្ត្រីជំនាញសាធារណៈ មានសមត្ថភាពក្នុងការពិនិត្យ និងវាយតម្លៃច្បាប់ និងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗក្នុងវិស័យសារណការនិងដឹកជញ្ជូន និងដើម្បីឱ្យមន្ត្រីជំនាញពាក់ព័ន្ធផ្តល់នូវការរួម ចំណែកណែនាំ យ៉ាងមានប្រសិទ្ធភាពនិងទាន់ពេលវេលា ដល់ការអនុវត្តច្បាប់និងបទបញ្ញត្តិផ្សេងៗ ក៏ដូចជាការចូល រួមកែលម្អនិងអភវិឌ្ឍលិខិតបទដ្ឋានគតិយុត្តទាំងនោះ។ លើសពីនេះ យន្តការនេះនឹងរួមចំណែកក្នុងការដោះស្រាយវវិវាទដឹកជញ្ជូន វិវាទកិច្ចសន្យា និងវិវាទលើបញ្ញត្តិផ្សេងៗ ដែលកើតមានឡើងនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ នៅក្នុងន័យនេះ យន្តការនេះមិនត្រឹមត្រូវបានផ្តល់នូវ វិធានវិជ្ជាជីវៈ ដ៏ជាក់លាក់មួយសម្រាប់ដោះស្រាយវិវាទនោះទេ វាក៏បានជួយកាត់បន្ថយនូវបន្ទុករបស់ប្រព័ន្ធតុលាការ ក្នុងប្រទេស តុលាការខេត្តក្រុង និងយន្តការតុលាការតាមតំបន់ ដែលកំពុងមានភាពមមាញឹកជាមួយករណីបណ្តឹង ជាច្រើន។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
- រៀបចំនូវយន្តការនិងសូចនាករសម្រាប់ធ្វើការផ្ទៀងផ្ទាត់ និងវាយតម្លៃនូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់
- សិក្សានិងវាយតម្លៃនូវប្រព័ន្ធច្បាប់ក្នុងវិស័យសាធារណការនិងដឹកជញ្ជូន
- ធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន នៅពេលដែលមានការអនុវត្តច្បាប់និងលិខិតបទដ្ឋាន យ៉ាងមានប្រសិទ្ធភាព
- ដាក់ចេញនូវគោលការណ៍វាយតម្លៃអភិបាលកិច្ចនិយតកម្ម
- ធ្វើវិសោធនកម្មលិខិតបទដ្ឋានគតិយុត្ត បើចាំបាច់
- ពង្រឹងគោលនយោបាយបទបញ្ញត្តិនិងការអនុវត្ត ក្នុងវិស័យសាធារណការនិងដឹកជញ្ជូន
- ទទួលបាននូវវិជ្ជាជីវៈជំនាញផ្លូវការក្នុងដោះស្រាយវិវាទក្នុងវិស័យសាធារណការនិងដឹកជញ្ជូន
- ដើម្បីទទួលបានយន្តការយ៉ាងពិតប្រាកដមួយសម្រាប់មន្ត្រីជំនាញអនុវត្ត
- ដើម្បីធានាថា ទាំងលទ្ធផលនិងប្រសិទ្ធផលគឺអាចទទួលយកបានពីភាគីពាក់ព័ន្ធទាំងអស់
- រួមចំណែកក្នុងការកាត់បន្ថយបន្ទុកប្រព័ន្ធយុត្ថាធិការក្នុងប្រទេស
- ផ្តល់ជម្រើសល្អមុនឈានដល់ការប្រើប្រាស់ប្រព័ន្ធយុត្ថាធិការក្នុងប្រទេស
- ពង្រឹងការធ្វើបញ្ញត្តិកម្មក្នុងវិស័យសាធារណការនិងដឹកជញ្ជូន។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
គម្រោងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យសាធារណការនិងដឹកជញ្ជូនមានដំណាក់កាលធំៗ
៣គឺ៖- ការចរចា
- ការសម្របសម្រួល
- សន្និដ្ឋាននិងការវិនិច្ឆ័យដោយផ្អែកលើបទបញ្ញត្តិ
យន្តការនេះរួមមានសមាសធាតុសំខាន់ៗ ៨ ចំណុច រួមមាន៖
- រៀបចំយន្តការដោយផ្អែកលើច្បាប់ក្នុងប្រទេស
- ការកំណត់បញ្ហា
- កំណត់គោលបំណង
- វាយតម្លៃផលប៉ះពាល់ភាគីនីមួយៗ
- ផ្តល់យោបល់ ឬចរចា
- ត្រួតពិនិត្យនិងវាយតម្លៃ
- សម្របសម្រួល
- សន្និដ្ឋាននិងការវិនិច្ឆ័យដោយផ្អែកលើបទបញ្ញត្តិ។ |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
រហូតមកដល់ពេលនេះនៅមិនទាន់មានយន្តការណាមួយសម្រាប់ពិនិត្យវាយតម្លៃច្បាប់និងការអនុវត្តនូវលិខិតបទដ្ឋាន គតិយុត្ត និងសម្រាប់ដោះស្រាយវិវាទក្នុងវិស័យសាធារណការនិងដឹកជញ្ជូន ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការអនុវត្តឲ្រមានប្រសិទ្ធភាពនូវការត្រួតពិនិត្យវាយតម្លៃ និងដោះស្រាយវិវាទក្នុងវិស័យសាធារ ណការនិងដឹកជញ្ជូន តម្រូវឱ្យមាននូវយន្តការនិងស្ថាប័នជំនាញមួយ ដែលអាចជួយជាគោលការណ៍ណែនាំ។
ដូច្នេះគម្រោងនេះនឹងបានផ្តល់នូវប្រយោជន៍ ជាច្រើនដូចជា៖
- កែលម្អកំណែទម្រង់ច្បាប់និងការអនុវត្តច្បាប់ក្នុងវិស័យការងារសាធារណការនិងដឹកជញ្ជូន
- បង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការអនុវត្តច្បាប់និងបទប្បញ្ញត្តិ
- ធានានូវតម្លាភាពនិងឥតខ្ចោះនៃការអនុវត្តច្បាប់និងបទប្បញ្ញត្តិ
- ជួយសម្រេចបាននូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ 2015-2025 តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធ ច្បាប់ក្នុងវិស័យសាធារណៈនិងការដឹកជញ្ជូន
- ទទួលបាននូវយន្តការមួយសម្រាប់នីតិវិធីដោះស្រាយវិវាទក្នុងវិស័យសាធារណការនិងដឹកជញ្ជូន
- ទទួលបាននូវលទ្ធផល និងប្រសិទ្ធផលមួយដែលអាចទទួលយកបានសម្រាប់ភាគីជម្លោះ
- ពង្រឹងប្រព័ន្ធយន្តការការងារសម្រាប់ការដោះស្រាយវិវាទ
- កាត់បន្ថយនូវបន្ទុកការងាររបស់ប្រព័ន្ធតុលាការជាតិ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
អ្នកដែលនឹងទទួលប្រយោជន៍ផ្ទាល់និងមិនផ្ទាល់ពីការអនុវត្តគម្រោងមានដូចតទៅ៖
- ប្រទេសកម្ពុជាទាំងមូល
- ប្រជាជនកម្ពុជាទូទាំងប្រទេស
- ក្រសួងសាធារណការ និងដឹកជញ្ជូន
- ប្រទេសដែលជាម្ចាស់ជំនួយនិងដៃគូអភិវឌ្ឍនានា។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះមិនមានផលប៉ះពាល់ដល់ប្រជាជននិងបរិស្ថានជុំវិញទេ ពីព្រោះគោលបំណងចម្បងនៃគម្រោងនេះគឺ កាត់បន្ថយផលប៉ះពាល់លើគ្រប់វិស័យតាមលទ្ធភាពដែលអាចធ្វើបាន។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
គម្រោងនេះមិនមានផលប៉ះពាល់ដល់តួនាទីរបស់បុរសនិងស្រ្តីក្នុងទីតាំងរបស់គម្រោងនេះ។ ផ្ទុយទៅវិញ គម្រោងនេះ នឹងចូលរួមលើកកម្ពស់សមភាពយេនឌ័រនៅ ក្នុងការចូលរួមសិក្សា វិភាគ និងចូលរួមយោបល់ និង/ឬចូលរួមសកម្មភាព ជាច្រើនតាមដែលអាចធ្វើបាន។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
ក្រសួងមានមន្ត្រីជំនាញ ដែលមានសមត្ថភាពនិងបទពិសោធន៍ពេញលេញ និងគ្រប់គ្រាន់ដើម្បីអនុវត្តគម្រោងនេះ។ ជំនាញដែលមានដើម្បីអនុវត្តគម្រោងនេះរួមមាន ច្បាប់ ស្រាវជ្រាវនិងអភិវឌ្ឍន៍ ភាសាអង់គ្លេស វិទ្យាសាស្រ្តកុំព្យូរទ័រ សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ។ ប៉ុន្តែក្រសួងក៏ត្រូវការការបណ្តុះបណ្តាលបន្ថែមអ្នកបច្ចេកទេស និងជំនួយពីដៃ គូអភិវឌ្ឍន៍ដើម្បីសហការ និងដំណើរការការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
គម្រោងនេះនឹងដំណើរការតាមការគ្រោងទុកបើសិនជាមានថវិកាគ្រប់គ្រាន់សម្រាប់ការអនុវត្តគម្រោង។ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
10
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
- សាធារណរដ្ឋប្រជាមានិតចិន
- កូរ៉េ
- ជប៉ុន
- ធនាគារអភិវឌ្ឍអាស៊ី
- ធនាគារពិភពលោក
- អង្គការ និងដៃគូអភិវឌ្ឍន៍នានា។ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|