សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 924
1. ឈ្មោះគម្រោង (ENG): Regulatory Impact Assessment for Public Works and Transport Sector
    ឈ្មោះគម្រោងៈ ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃវិស័យសាធារណការនិងដឹកជញ្ជូន
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/01/20

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/31/2022

3. ចំណាយគម្រោងសរុប:
$

870000

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងសាធារណការ​និងដឹកជញ្ជូន

RESPONSIBLE UNIT:

Department of Law

អង្គភាព​ទទួល​ខុស​ត្រូវ:

នាយកដ្ឋាននីតិកម្ម

5. ស្ថានភាពគម្រោង

គម្រោងដែលបានលុបចោល


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
សិក្សា​ស្រាវជ្រាវ​ វិភាគ និងវាយតម្លៃផលប៉ះពាល់នៃការ​តាក់តែង​លិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹង​ និងធានា​ឲ្យបាននូវ​ប្រសិទ្ធភាព​របស់បញ្ញត្តិកម្មពាក់ព័ន្ធនឹងការស្ដារ​ និងកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ ដែលនឹង​បង្កើតឡើង។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
- ធានាឱ្យបាននូវការតាក់តែងលិខិតបទដ្ឋានគតិយុត្តប្រកបដោយប្រសិទ្ធភាព និងផ្តល់នូវគុណប្រយោជន៍ចំពោះសេដ្ឋកិច្ចជាតិ - បង្កើតយន្តការវាយតម្លៃផលប៉ះពាល់នៃការតាក់តែងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត - កាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានឡើងក្រោយការអនុម័តនិងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត - កាត់បន្ថយបន្ទុកចំណាយលើការតាក់តែងច្បាប់ - ផ្តល់ជម្រើសល្អនៃការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តលើវិស័យសាធារណការនិងដឹកជញ្ជូន - ពង្រឹងការធ្វើបញ្ញត្តិកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
គម្រោងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យសាធារណការនិងដឹកជញ្ជូនមានដំណាក់កាលធំៗ ២គឺ៖ - ការវាយតម្លៃបឋមលើផលប៉ះពាល់ - ការវាយតម្លៃពេញលេញលើផលប៉ះពាល់ ដំណាក់កាលទាំងពីរនៃការអនុវត្តការវាយតម្លៃលើផលប៉ពាល់នៃលិខិតបទដ្ឋានគតិយុត្តមានធាតុផ្សំសំខាន់ៗទាំងប្រាំពីរ រួមមាន៖ - ការកំណត់បញ្ហា - ការកំណត់គោលបំណង - ការបង្កើតជម្រើសបញ្ញត្តិកម្ម - ការវិភាគផលប៉ះពាល់ - ការពិគ្រោះយោបល់ - ការសន្និដ្ឋាន - ការអនុវត្តនិងការតាមដានត្រួតពិនិត្យ។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
កន្លងមកច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងអស់ដែលបានតាក់តែងឡើងឱ្យអនុវត្តមិនបានឆ្លងកាត់ការវិភាគ និងផលប៉ះពាល់លើការតាក់តែងច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលដាក់ឱ្យអនុវត្តនោះទេ ដែលជាហេតុនាំឱ្យមានផលប៉ះពាល់ជាច្រើនពាក់ព័ន្ធនឹងប្រសិទ្ធភាពនិងសក្តិសិទ្ធភាពនៃការអនុវត្ត ដែលរូមមានបន្ទុកចំណាយតាក់តែងច្បាប់ដែលមិនសមស្របនឹងផលចំណេញទាំងផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយ។ហេតុដូច្នេះហើយ គម្រោងនេះនឹងរួមចំណែកដោះស្រាយនិងទប់ស្កាត់បញ្ហាដែលអាចកើតមានឡើង ក្រោយពីការធ្វើបញ្ញត្តិកម្មនិងការដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តដែលតាក់តែងថ្មី។គម្រោងនេះនឹងផ្តល់នូវផលប្រយោជន៍ ជាច្រើនដូចជា៖ - រួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់នៃវិស័យសាធារណការនិងដឹកជញ្ញូន - បង្កើនប្រសិទ្ធិភាព និងសក្តិសិទ្ធភាពនៃការតាក់តែងនិងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត - បង្កើនផលចំណេញនិងកាត់បន្ថយបន្ទុកចំណាយដែលមិនចាំបាច់ក្នុងការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត - ធានាឱ្យបាននូវតម្លាភាពនិងសុក្រឹត្យភាពនៃបញ្ញត្តិកម្ម - ជួយសម្រេចគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ ដល់២០២៥ តាមរយៈ ការធ្វើឱ្យប្រសើរឡើងនូវច្បាប់ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ពន័្ធគមនាគមន៍ដើម្បីបម្រើដល់ការដឹកជញ្ជូនគ្រប់វិស័យ
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
- អ្នកដែលនឹងទទួលប្រយោជន៍ផ្ទាល់និងមិនផ្ទាល់ពីការអនុវត្តគម្រោងមានដូចតទៅ៖ - ប្រទេសកម្ពុជាទាំងមូល - ប្រជាជនកម្ពុជាទូទាំងប្រទេស - ក្រសួងសាធារណការ និងដឹកជញ្ជូន - ប្រទេសដែលជាម្ចាស់ជំនួយនិងដៃគូអភិវឌ្ឍនានា
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងនេះមិនមានផលប៉ះពាល់ដល់ប្រជាជននិងបរិស្ថានជុំវិញទេ ពីព្រោះគោលបំណងចម្បងនៃគម្រោងនេះគឺ កាត់បន្ថយផលប៉ះពាល់លើគ្រប់វិស័យតាមលទ្ធភាពដែលអាចធ្វើបាន។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
គម្រោងនេះមិនមានផលប៉ះពាល់ដល់តួនាទីរបស់បុរសនិងស្រ្តីក្នុងទីតាំងរបស់គម្រោងនេះ។ផ្ទុយទៅវិញគម្រោងនេះនឹង ចូលរួមលើកកម្ពស់សមភាពយេនឌ័រនៅពេលដែលបុរសនិងស្រ្តីមានសិទ្ធិស្មើគ្នាក្នុងការចូលរួមសិក្សានិងវិភាគវែគ ញែករកផលប៉ះពាល់និងដំណោះស្រាយនិងធ្វើការសម្រេចចិត្តក្នុងការរៀបចំតាក់តែងច្បាប់និងការអនុវត្តច្បាប់ប្រកបដោយ ប្រសិទ្ធភាព។ ស្រ្តីនឹងត្រូវអញ្ជើញឱ្យចូលរួមយ៉ាងសកម្មក្នុងការសិក្សា វិភាគ ផ្តល់យោបល់ និងសម្រេចរាល់ការចងក្រង តាក់តែងច្បាប់ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
ក្រសួងមានមន្ត្រីជំនាញ ដែលមានសមត្ថភាពនិងបទពិសោធន៍ពេញលេញ និងគ្រប់គ្រាន់ដើម្បីអនុវត្តគម្រោងនេះ។ ជំនាញដែលមានដើម្បីអនុវត្តគម្រោងនេះរួមមាន ច្បាប់ ស្រាវជ្រាវនិងអភិវឌ្ឍន៍ ភាសាអង់គ្លេស វិទ្យាសាស្រ្តកុំព្យូរទ័រ សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ។ប៉ុន្តែក្រសួងក៏ត្រូវការការបណ្តុះបណ្តាល អ្នកបច្ចេកទេស និងដៃគូអភិវឌ្ឍន៍ដើម្បីសហការ និងដំណើរការការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
គម្រោងនេះនឹងដំណើរការតាមការគ្រោងទុកបើសិនជាមានថវិកាគ្រប់គ្រាន់សម្រាប់ការអនុវត្តគម្រោង។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
15
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
- សាធារណរដ្ឋប្រជាមានិតចិន - កូរ៉េ - ជប៉ុន - ធនាគារអភិវឌ្ឍអាស៊ី - ធនាគារពិភពលោក - អង្គការ និងដៃគូអភិវឌ្ឍន៍នានា។
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20212022202320242025Total in 2023 - 2025ថវិកាចរន្ត
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20212022202320242025Total in 2023 - 2025ថវិកាចរន្ត
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0