PIP No:
899
|
1. ឈ្មោះគម្រោង (ENG):
Enhancement projects and structural reinforcement of temples outside Angkor Park
|
ឈ្មោះគម្រោងៈ
គម្រោងអភិរក្ស និងលើកតម្លៃរចនាសម្ព័ន្ធប្រាសាទនៅក្រៅឧទ្យានអង្គរ
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
|
RESPONSIBLE UNIT:
APSARA National Authority
|
អង្គភាពទទួលខុសត្រូវ:
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
ចូលរួមថែរក្សា និងអភិរក្ស និងលើកតម្លៃបេតិកភណ្ឌពិភពលោកអង្គរឲ្យគង់វង្ស និងផ្តល់ចំណេះដឹង និងបទពិសោធន៍បច្ចេកទេស លើការងារអភិរក្ស និងជួសជុលប្រាសាទ ដែលជាធនធានដ៏ចាំបាច់មិនអាចខ្វះបាន។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
គម្រោងនេះមានគោលបំណង ដើម្បីសង្គ្រោះប្រាសាទពីស្ថានភាពគ្រោះថ្នាក់ ស្រាវជ្រាវចងក្រងឯកសារសម្រាប់អ្នកជំនាន់ក្រោយ ក្នុងការថែរក្សា និងអភិរក្ស លើកតម្លៃបេតិកភណ្ឌជាតិ និងបម្រើវិស័យទេសចរណ៍។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
ប្រាសាទចំនួន០៤ ដូចបានជ្រើសរើសយកខាងលើ មានសភាពបែបបាក់ ពុកផុយ និងចំណុចខ្លះទៀតមានហានិភ័យ ខ្ពស់ដោយសារ កត្តាអាយុកាលរាប់សតវត្សមកហើយ សង្រ្គាមពីអតីតកាល និងដោយសារកត្តាធម្មជាតិផងដែរ។ ហេតុនេះដើម្បីសង្គ្រោះប្រាសាទឱ្យរួចផុត ពីស្ថានភាពគ្រោះថ្នាក់ ក្រុមការងារមានផែនការរៀបចំធ្វើការអភិរក្ស និងជួលជុលប្រាសាទចំនួន៤ខាងលើ ដូចខាងក្រោម
១.ការងារជួសជុល៖
- ការងារស្រាវជ្រាវ និងចងក្រងឯកសារទាក់ទងនឹងប្រវត្តិអភិរក្សប្រាសាទកន្លងមក សម្រាប់ជាឯកសារគោលក្នុងការជួសជុលប្រាសាទ។
- ការងារចុះបញ្ជីវត្ថុសិល្ប:
- ការងារសិក្សាប្លង់ឡើងវិញមុននឹងធ្វើការជួសជុល
- ការងារធ្វើកំណាយស្រាវជ្រាវអំពីរចនាសម្ព័ន្ធរបស់ប្រាសាទ
- ការងារធ្វើផែនទីឋានលេខាដើម្បីសិក្សាអំពីស្ថានភាពដីមុននឹងធ្វើការជួសជុល។
- ការងាររៀបចំធ្វើរោងការដ្ឋាន
- ការងារសិក្សានិងស្វែងរកថ្ម
- ការងារជួសជុល ត និងព្យាបាលថ្ម
- ការងារផ្គុំគ្រឿងបង្គុំប្រាសាទសាកល្បង មុននឹងដំណើរការជួសជុលជាក់ស្តែង
- ការងារចំណាយលើសម្ភារៈសំណង់មួយចំនួនសម្រាប់ធ្វើការងារជួសជុល មានដូចជា ថ្មភក់ ថ្មបាយក្រៀម ដីខ្សាច់ និងសម្ភារៈចាំបាច់មួយចំនួនផ្សេងៗទៀត ។ល។
- ការងារបញ្ចប់ការដ្ឋាន សំអាត, ធ្វើរបាយការណ៍ និងចងក្រងឯកសារ ព្រមទាំងបើកឲ្យទស្សនាឡើងវិញ។
២-កំណាយស្រាវជ្រាវបុរាណវិទ្យាដើម្បីសិក្សារចនាសម្ព័ន្ធប្រាសាទ មុននឹងធ្វើការជួសជុល៖
- ការងារសិក្សានិងធ្វើផែនទីឋានលេខា ដើម្បីរៀបចំប្លង់បច្ចេកទេស
- ការងារធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាស្វែងយល់អំពីរចនាសម្ព័ន្ធបុរាណ
- ការងារសិក្សាអំពីសហគមន៍រស់នៅរបស់មនុស្សសម័យបុរាណ
- ការងារវិភាគវត្ថុសិល្បៈដែលទទួលបាលពីការកំណាយ
- ការងារចងក្រងទិន្នន័យបុរាណវិទ្យាទុកជាឯកសារ និង បោះពុម្ពផ្សព្វផ្សាយ។
៣- គ្រប់គ្រងសមុច្ច័យ ជួសជុល និងអភិរក្សបុរាណវត្ថុ៖
- ការងារធ្វើស្ថិតិ វិភាគ ជួសជុល និងអភិរក្សបុរាណវត្ថុដែលបានពីកំណាយស្រាវជ្រាវ
- ការងារចុះបញ្ជីបុរាណវត្ថុដែលរាយប៉ាយតាមប្រាសាទ
- ការងារជួសជុលរចនាសម្ព័ន្ធប្រាសាទ និងចម្លាក់។
|
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
ការជ្រើសរើសគម្រោងនេះឡើង ក្នុងបំណងដើម្បីសង្គ្រោះបេតិកភណ្ឌជាតិឱ្យរួចផុតពីស្ថានភាពគ្រោះថ្នាក់ លើកតម្លៃបេតិកភណ្ឌ រក្សាពីអត្តសញ្ញាណ ប្រវត្តិសាស្ត្រ ស្នាដៃសិល្បៈ បណ្តុះបណ្តាលបច្ចេកទេសលើផ្នែកការងារអភិរក្ស និងជួសជុលប្រាសាទ និងធ្វើឱ្យ មានភាពទាក់ទាញ សម្រាប់បម្រើវិស័យទេសចរណ៍។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តសៀមរាប |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
មិនមានផលប៉ះពាល់ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
មិនមានផលប៉ះពាល់ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
នាយកដ្ឋានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តគម្រោង ពីព្រោះនាយកដ្ឋានមានបុគ្គលិកបច្ចេកទេសដែលមាន បទពិសោធន៍ ហើយនឹងធ្លាប់សិក្សានៅក្នុងស្រុក និងបរទេសទៀតផង។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
|
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
16
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
មិនទាន់មាន |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|