សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 896
1. ឈ្មោះគម្រោង (ENG): Management of Natural Rubber Information and Statistics through ICT
    ឈ្មោះគម្រោងៈ ការគ្រប់គ្រងព័ត៌មាននិងស្ថិតិកៅស៊ូធម្មជាតិតាមបច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន (ICT: Information Communication Technology)
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/01/23

កាលបរិច្ឆេទបញ្ចប់គម្រោង :

03/31/2029

3. ចំណាយគម្រោងសរុប:
$

4808700

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

RESPONSIBLE UNIT:

General Directorate of Rubber

អង្គភាព​ទទួល​ខុស​ត្រូវ:

អគ្គនាយកដ្ឋានកៅស៊ូ

5. ស្ថានភាពគម្រោង

គម្រោងដែលបានលុបចោល


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
១.គាំទ្រដល់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជានិងផែនការអភិវឌ្ឍវិស័យកសិកម្មកសិកម្មនិងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍កៅស៊ូធម្មជាតិនៅកម្ពុជាឆ្នាំ 2011-2020 ២.គម្រោងនេះចូលរួមកាត់បន្ថយភាពក្រីក្រនៅជនបទ ៣.គម្រោងនឹងពង្រឹងសមត្ថភាពដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើការគ្រប់គ្រង និងប្រើប្រាស់ព័ត៌មាន ស្ថិតិដំណាំកៅស៊ូ ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឌីជីថល។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
Expansion and Modernization of SMEs (Institutional arrangements and incentives, Registration and Accounting Practices, and Promotion of Agro-Industrial Development) | ការពង្រីកនិងទំនើបកម្មសហគ្រាសធុនតូចនិងមធ្យម (ការរៀបចំស្ថាប័ននិងការលើកទឹកចិត្ត ការចុះបញ្ជីនិងការកាន់បញ្ជីគណនេយ្យ និងការជំរុញការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម)
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
លើកកម្ពស់ជីវភាពកសិករកៅស៊ូគ្រួសារ តាមរយៈការអភិវឌ្ឍកែលម្អយុទ្ធសាស្ត្រវិនិយោគ និងគោលនយោបាយ ដោយផ្អែកលើការធ្វើពិពិធកម្មកសិកម្ម និងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ និងការគ្រប់គ្រងព័ត៌មានស្ថិតិកៅស៊ូធម្មជាតិ
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
• ការប្រមូលព័ត៌មានពីកសិករកៅស៊ូគ្រួសារ • កាបង្កើតប្រព័ន្ធតាមដានការអនុវត្តរបស់កសិករកៅស៊ូគ្រួសារ • ការចែករំលែកចំណេះដឹងដល់កសិករកៅស៊ូគ្រួសារផ្សេងទៀត និង • ការគ្រប់គ្រង និងការទ្រទ្រង់គម្រោង។ (១) រៀបចំប្រព័ន្ធព័ត៌មាននិងស្ថិតិកៅស៊ូធម្មជាតិតាមបច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងបំពាក់ ឧបករណ៍ (២) កសាងសមត្ថភាពមន្ត្រីក្នុងការប្រមូល គ្រប់គ្រង និងប្រើប្រាស់ទិន្នន័យកៅស៊ូ និង (៣) ការស្រង់ស្ថិតិកៅស៊ូធម្មជាតិ (៤) ការគ្រប់គ្រងនិងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធស្ថិតិកៅស៊ូធម្មជាតិ
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
ចាប់ពីឆ្នាំ ១៩៥៧ រាជរដ្ឋាភិបាលបានផ្តួចផ្តើមធ្វើការអភិវឌ្ឍដាំដុះកៅស៊ូជាលក្ខណៈគ្រួសារនិងឯកជន នៅជុំវិញចម្ការកៅស៊ូកសិឧស្សាហកម្ម ដោយយកចម្ការកៅស៊ូកសិឧស្សាហកម្មជាស្នូល។ ការអភិវឌ្ឍន៍នៃការដំាដុះនេះ ត្រូវបានបញ្ចប់ទៅដោយសារសង្គ្រាមស៊ីវិលនៅចុងទសវត្សឆ្នាំ៦០។ ការដាំដុះកៅស៊ូជាលក្ខណៈគ្រួសារត្រូវបានចាប់ផ្តើមឡើងវិញពីឆ្នាំ១៩៩០ ដោយគ្មានការគាំទ្រខាងផ្នែកបច្ចេកទេសនិងខាងផ្នែកហិរញ្ញវត្ថុនោះទេ។នៅក្នុងឆ្នាំ១៩៩៩ គម្រោងកៅស៊ូគ្រួសារ ដោយមានការជួយឧបត្ថម្ភហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) ត្រូវបានបង្កើតឡើងនៅខេត្តកំពង់ចាមរយៈពេល១០ឆ្នាំ(១៩៩៩-២០០៨) ដោយបានធ្វើការដាំលើផ្ទៃដីចំនួន៤.០៤១ហិកតា ស្មើនឹង១.២៨៨គ្រួសារ ។ ចាប់ពីឆ្នាំ២០០៤មក កៅស៊ូគ្រួសារបានចាប់ផ្តើមដាំដុះកៅស៊ូ ដោយប្រើប្រាស់ធនធានរបស់ខ្លួនផ្ទាល់មានការរីកដុះដាលយ៉ាងខ្លាំងក្លា។ គិតត្រឹមឆ្នាំ២០១៨ ផ្ទៃដីដាំដុះដំណាំកៅស៊ូជាលក្ខណៈគ្រួសារសរុបមានចំនួន ១៦១.១០៣ ហិកតា ស្មើនឹង ៣៤.១៨៦ គ្រួសារ ដែលមានផ្ទៃដីចៀរជ័រចំនួន ១១៩.៨៣៧ហិកតា ស្មើនឹង ២៦.៦០០គ្រួសារ។ ដោយសារបង្គុំបច្ចេកទេសដំណាំកៅស៊ូមានភាពស្មុគស្មាញបានធ្វើឲ្យកសិករកៅស៊ូគ្រួសារ មានការយល់ដឹងអំពីបច្ចេកទេសដំណាំកៅស៊ូនៅមានកម្រិត ដូចជា៖(១) ចម្ការកៅស៊ូមិនសូវមានការថែទាំ បានល្អនិងមិនបានដាក់ជី (២)ការរៀបចំដីមិនបានត្រឹមត្រូវដែលបណ្តាលឲ្យមានការហូរច្រោះដី និង(៣)ការបើកមុខចៀរមិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសចៀរជ័រ។ ដូច្នេះ ដើម្បីជួយបង្កើនផលិតភាពចម្ការកៅស៊ូរបស់កសិករបានត្រឹមត្រូវបទដ្ឋានបច្ចេកទេស យើងត្រូវធ្វើការត្រូតពិនិត្យការអនុវត្តបច្ចេកទេសរបស់កសិករ និងបង្កើតប្រព័ន្ធតាមដាននិងចែករំលែកពីការអនុវត្តកសិកម្មល្អ(GAP) របស់កសិករគម្រួដល់កសិករកៅស៊ូគ្រួសារផ្សេងទៀត សំដៅជួយបង្កើនផលិតភាពចម្ការ និងបង្កើនប្រាក់ចំណូលខ្ពស់។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
អ្នកដែលទទួលផលពីគម្រោងនេះគឺកសិករកៅស៊ូគ្រួសារ តាមខេត្តគោលដៅទាំង ២០ខេត្ត។ លើសពីនេះ ទៀត មន្រ្តីការិយាល័យកៅស៊ូនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទំាង២០ នឹងចូលរួមនៅក្នុងគម្រោងនេះ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករកៅស៊ួគ្រួសារទាំងអស់ដើម្បីយល់អំពីការអនុវត្តពីបង្គុំបច្ចេកទេសដំណាំកៅស៊ូ ពីគ្នាទៅវិញទៅមក។ ទិន្នន័យស្ថិតិកៅស៊ូគឺជាធាតុចូលយ៉ាងសំខាន់ សម្រាប់ធ្វើការវិភាគពីស្ថានភាពកៅស៊ូនៅកម្ពុជានាពេលបច្ចុប្បន្ននិងក៏ដូចជាការព្យាករពីនិន្នាការទៅថ្ងៃអនាគត ដើម្បីអាចរៀបចំផែនការ និងគោលនយោបាយសម្រាប់អភិវឌ្ឍន៍កៅស៊ូធម្មជាតិបានត្រឹមត្រូវនិងអាចអនុវត្តបាន។ បច្ចុប្បន្ន ស្ថិតិកៅស៊ូធម្មជាតិ គឺធ្វើឡើងដោយទទួលជា Hard Copy or Soft Copy ដោយប្រើប្រាស់កម្មវិធី Microsoft Excel និងត្រូវបានផ្ញើទៅវិញទៅមកតាមរយៈអ៊ីមែល (Email) ឬប្រព័ន្ធបណ្តាញសង្គមតេឡេក្រាម (Telegram) និងមិនមានភាពពេញលេញ ព្រមទាំងត្រូវចំណាយពេលវេលាច្រើនក្នុងការបញ្ចូលទិន្នន័យដែលងាយនឹងមានកំហុសឆ្គង មិនមានការប្រមូលផ្តុំនិងការវិភាគឱ្យបានគ្រប់ជ្រុងជ្រោយ។ ភាព ខ្វះខាតទាំងនេះចាំបាច់ត្រូវកែលម្អផ្នែកស្ថិតិ ឱ្យប្រសើរជាងមុនដោយចាំបាច់ត្រូវមានប្រព័ន្ធព័ត៌មានជឿនលឿនថ្មីមួយ។ ហេតុដូចនេះទាមទារត្រូវមានគម្រោង “ការគ្រប់គ្រងព័ត៌មាននិងស្ថិតិកៅស៊ូធម្មជាតិដោយ ICT (Information Communication Technology)” នេះឡើង។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
ផលប៉ះពាល់បរិស្ថាន៖  ចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ GHG តាមរយៈការស្រូបយកកាបូនឌីអុកស៊ីត(CO2)ពីបរិយាកាស និងជាគម្របព្រៃឈើ  ជួយកាត់បន្ថយការថយចុះនៃជីវជាតិដី និងការខូចនៃគុណភាពដី ផលប៉ះពាល់សង្គម៖ - ជួយបង្កើតការងារនៅតាមជនបទ កាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ - គម្រោងនឹងលើកកម្ពស់សុវត្ថិភាពស្បៀង(នៅដំណាក់កាលកៅស៊ូពេញវ័យផ្តល់ផល) ដោយធ្វើឱ្យកសិករទទួលបានប្រាក់ចំណូលថេរជាប្រចាំមានរយៈពែលវែង(យាំងតិច២៥ឆ្នាំ) - ជួយឱ្យគ្រួសារកសិករដាំកៅស៊ូមានលទ្ធភាពដាំដុះដំណាំរដូវតាមចន្លោះរង នៅពេលកៅស៊ូមិនទាន់ឲ្យផល។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
3. Disaster reduction | ៣. ការកាត់បន្ថយហានិភ័យ
50
ទាក់ទងមធ្យម
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
គម្រោងនេះមិនមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្រ្ដីក្នុងទីតាំងរបស់គ្រោងនេះទេ បន្ថែមពីនេះគម្រោងមានការចូលរួមពីសកម្មភាពស្រ្ដីចំនួន៥០%។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
អគ្គនាយកដ្ឋានកៅស៊ូមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តគម្រោងនេះ ពីព្រោះអគ្គនាយកដ្ឋានកៅស៊ូធ្លាប់បានអនុវត្ដគម្រោងជាច្រើនកន្លងមក។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
គ្មាន
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
1
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
កំពុងស្វែងរកម្ចាស់ជំនួយ។
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20222023202420252026Total in 2024 - 2026ថវិកាចរន្ត
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20222023202420252026Total in 2024 - 2026ថវិកាចរន្ត
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0