សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 890
1. ឈ្មោះគម្រោង (ENG): Lower Mekong Basin Wetland Management and Conservation Project
    ឈ្មោះគម្រោងៈ គម្រោងគ្រប់គ្រងនិងអភិរក្សដីសើមអាងទន្លេមេគង្គក្រោម
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/01/19

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/30/2022

3. ចំណាយគម្រោងសរុប:
$

4862000

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងបរិស្ថាន

RESPONSIBLE UNIT:

Department of Freshwater Wetlands Conservation in General Directorate of Administration for Nature Conservation and Protection

អង្គភាព​ទទួល​ខុស​ត្រូវ:

នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ

5. ស្ថានភាពគម្រោង

គម្រោងដែលបានបញ្ចប់


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
គម្រោងមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្ត្រចតុកោណ ដែលជួយថែរក្សា ធនធានធម្មជាតិ ក្នុងតំបន់ដីសើមនៅអាងទន្លេមេគង្គភាគខាងក្រោម ជាពិសេសតំបន់រ៉ាមសារព្រែកទាល់ រួមទាំង​ការបង្កើនជីវភាពរស់នៅរបស់សហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការផ្តល់សេវាផ្សេងៗ អភិវឌ្ឍន៍អេកូទេសចរណ៍ និងការអភិរក្សជីវៈចម្រុះជាដើម។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
គោលបំណងសំខាន់ៗរបស់គម្រោងគ្រប់គ្រង និងអភិរក្សតំបន់ដីសើមអាងទន្លេមេគង្គក្រោម គឺ៖ - រួមចំណែកក្នុងការស្តារឡើងវិញ ការអភិរក្ស និងការគ្រប់គ្រងសេវាកម្មប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម ដើម្បីបង្កើន នូវជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន នៅក្នុងតំបន់ដីសើម ដែលត្រូវបានជ្រើសរើសទីតាំង - រួមចំណែកដល់ការពង្រឹងចំណេះដឹងមូលដ្ឋានសម្រាប់តំបន់ដីសើមថ្នាក់តំបន់ និងការចែករំលែកព័ត៌មានផ្សេងៗ។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
គម្រោងចែកចេញជា ៣សមាសភាគផ្សេងៗគ្នា ៖ សមាសភាគទី១ ថ្នាក់តំបន់ (ត្រូវបានអនុវត្តដោយគណៈកម្មការទន្លេមេគង្គMRC-S) សមាសភាគទី២ ថ្នាក់ជាតិ (ត្រូវបានអនុវត្តដោយប្រទេសឡាវ និងព្រះរាជាណាចក្រកម្ពុជា)។ ដោយឡែកប្រទេសកម្ពុជា អនុវត្តនៅតំបន់រ៉ាមសារស្ទឹងត្រែង និងតំបន់រ៉ាមសារ ព្រែកទាល់ ដែលគម្រោងស្ថិតនៅក្រោមការអនុវត្តរបស់សមាសភាគកម្ពុជា ខាងក្រោមនេះ ជាចង្កោមសកម្មភាពនិមួយៗ បានមកពីវិភាគទានហិរញ្ញវត្ថុ រួមមាន៖ លទ្ធផលទី១៖ ការអភិវឌ្ឍន៍ផែនការគ្រប់គ្រងពីថ្នាក់ក្រោម ដោយមានការសម្របសម្រួល និងអនុម័តដោយក្រុមការងារ និងថ្នាក់ឃុំ សកម្មភាពចម្បងៗ មាន៖ - អភិវឌ្ឍ និងអនុម័តគោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងតំបន់ដីសើម - បញ្ចូលផែនការសកម្មភាព ៥ឆ្នាំ សម្រាប់ការការពារតំបន់ដីសើម ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយ និរន្តភាពនៅតំបន់សហគមន៍ - អភិវឌ្ឍកញ្ចប់សកម្មភាពដដែល ដើម្បីបង្កើនការគ្រប់គ្រងតំបន់ដីសើមឱ្យកាន់តែប្រសើរ លទ្ធផលទី២៖ បង្កើនការគ្រប់គ្រងតំបន់ដីសើម តាមរយៈកិច្ចសហប្រតិបត្តិការណ៍ សកម្មភាពចម្បងៗ រួមមាន៖ - ការអនុវត្តលើផែនការគ្រប់គ្រងតំបន់ដីសើម(អាជ្ញាធរមូលដ្ឋាន សហគមន៍ និងភ្នាក់ងារទទួលខុសត្រូវ) - ការកំណត់ព្រំប្រទល់ទីតាំង - ការកំណត់តំបន់គ្រប់គ្រងឱ្យបានច្បាស់លាស់ - ការបង្កើននូវហេដ្ឋារចនាសម្ព័ន្ធតំបន់ការពារ - ការចូលរួមពីសហគមន៍ក្នុងការយាមល្បាតឱ្យបានតឹងរឹង - ការគាំទ្រ និងការបង្កើតសហគមន៍ជលផលថ្មី (CFi) និងតំបន់ការពារសហគមន៍ - គាំទ្រដល់សហគមន៍ដែលពឹងផ្អែកលើការចិញ្ចឹមជីវិតនៅតំបន់ដីសើម (ឧ. ការបង្កើនផលិតផលត្រីព្រៃឈើ និងកសិកម្ម) - ការបង្កើននូវហេដ្ឋារចនាសម្ព័ន្ធសង្គម - ជួយសហគមន៍ក្នុងការបង្កើតផែនការថវិកាសម្រាប់ទាញយកផលប្រយោជន៍ពីអេកូទេសចរណ៍ - សាងសង់មជ្ឍមណ្ឌលសម្រាប់អ្នកទស្សនា - ការស្តារឡើងវិញប្រភេទរុក្ខជាតិតូចៗ និងព្រៃឈើ - កាត់បន្ថយចម្រោះតាមបឹង និងទន្លេ លទ្ធផលទី៣៖ សមត្ថភាពក្នុងការគ្រប់គ្រងតំបន់ដីសើមប្រកបដោយនិរន្តរភាព និងការពង្រឹងក្រុមការងារទទួលខុសត្រូវ សហគមន៍ និងអ្នកជាប់ពាក់ព័ន្ធផ្សេងៗ ស្របតាមយន្តការតំបន់រ៉ាមសារ សកម្មភាពចម្បងៗ រួមមាន៖ - ពង្រឹងសមត្ថភាពសមាជិកគណៈកម្មការរ៉ាមសារ សហគមន៍ និងបុគ្គលិករដ្ឋាភិបាលដែលទទួលបន្ទុក - ជួយដល់គណៈកម្មការរ៉ាមសារក្នុងការត្រួតពិនិត្យលើការគ្រប់គ្រងតំបន់ - បង្កើនការអប់រំតាមសាលានៅតំបន់រ៉ាមសារ អំពី តម្លៃ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី - ការបង្កើត និងអនុវត្តប្រព័ន្ធត្រួតពិនិត្យ - គាំទ្រដល់ការគ្រប់គ្រងតំបន់ដីសើម ចំពោះការសម្រេចចិត្តលើគម្រោងដីសើម និងការប្រមូលទិន្នន័យនៅទីវាល ដើម្បីផ្តល់ទិន្នន័យឱ្យគណៈកម្មាការទន្លេមេគង្គ - ផ្តល់ការបណ្តុះបណ្តាល និងគាំទ្រការអនុវត្តលើការគ្រប់គ្រងតំបន់រ៉ាមសារដែលទទួលបានជោគជ័យ ទៅតំបន់ផ្សេងទៀត លទ្ធផលទី៤៖ ការធានាហិរញ្ញប្បទានប្រកបដោយនិរន្តភាពក្នុងការការពារជីវចម្រុះ និងធនធានដីសើម សកម្មភាពចម្បងៗ រួមមាន៖ - ជួយក្រសួងបរិស្ថានក្នុងការបញ្ចប់ និងអនុវត្តផែនការអេកូទេសចរណ៍នៅតំបន់ស្នូលព្រែកទាល់ - អភិវឌ្ឍ និងចងក្រងបទដ្ឋានគតិយុត្ត ដើម្បីធានាផលចំណូលក្នុងមូលដ្ឋាន នៅតំបន់រ៉ាមសារ - ការប្រមូលផលចំណូលផេ្សងៗ - ការផ្លាស់ប្តូរគម្រោងមូលនិធិ នៃការគ្រប់គ្រងតំបន់ការពារ តាមរយៈផលចំណូលពីមូលដ្ឋាន។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
គម្រោងនេះ បានចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពដល់គណៈកម្មាការទន្លេមេគង្គ និងជួយទ្រទ្រង់សមត្ថភាពដល់ ប្រទេសដែលជាសមាជិកក្នុងការគ្រប់គ្រងបញ្ហាក្នុងអាងទន្លេ ជាពិសេសចាប់ផ្តើមពីការអភិវឌ្ឍន៍វារី អគ្គិសនី និង បម្រែបម្រួលអាកាសធាតុ (កម្រិតប៉ះពាល់)។ មានការទទួលខុសត្រូវជាន់គ្នាលើការគ្រប់គ្រងតំបន់ ដីសើម ដូចនេះ នៅពេលមានកំណែទម្រង់ផ្លូវច្បាប់ម្តងៗ គឺធ្វើការបែងចែកគ្នាតាមគោលនយោបាយ និងច្បាប់ផ្សេងៗ ចំពោះការ អភិវឌ្ឍន៍ការគ្រប់គ្រងតំបន់ដីសើមឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរ ដែលអាចអនុវត្ត និងផ្សព្វផ្សាយបន្តពីថ្នាក់តំបន់ ក៍អាចជួយការអភិរក្សតំបន់ដីសើមក្នុងថ្នាក់ជាតិ ដែលនាំប្រយោជន៍ទៅថ្នាក់តំបន់ និងពិភពលោកផងដែរ។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
អាជ្ញាធរជាតិ និងថ្នាក់ក្រោមជាតិនឹងទទួលបានផលប្រយោជន៍ពីការអនុវត្តគម្រោងតាមរយៈការពង្រឹង និងការកសាងសមត្ថភាពលើការគ្រប់គ្រងអាងទន្លេមេគង្គខាងក្រោម ជាពិសេសតំបន់រ៉ាមសារព្រែកទាល់ នៅខេត្តបាត់ដំបង។ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបនៃក្រសួងបរិស្ថាន នាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គណៈកម្មាការជាតិទន្លេមេគង្គកម្ពុជា ជាអាជ្ញាធរថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិរួមមាន អាជ្ញាធរថ្នាក់ខេត្ត មន្ទីររដ្ឋបាលជលផលបរិស្ថានខេត្តបាត់ដំបង។ គម្រោងនេះ សំខាន់ផ្តោតលើការពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រងដីសើមឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តភាព។ នៅតំបន់រ៉ាមសារព្រែកទាល់មានភូមិចំនួន ០៥ មានព្រំប្រទល់នៅជិតតំបន់ស្នូលព្រែកទាល់(តំបន់រ៉ាមសារ) នៅក្នុងភូមិសាស្ត្រតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់ជុំវិញឋបនីយជីវមណ្ឌលបឹងទន្លេសាប។ ភូមិទាំងនេះ ស្ថិតនៅតំបន់វាលទំនាបបឹងទន្លេសាបមានប្រជាជនជាង ១០០០០នាក់ រស់នៅក្នុងសហគមន៍ និងភាគច្រើនរស់នៅភូមិអណ្តែតទឹកជាជនជាតិវៀតណាម។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងនេះ នឹងធ្វើការផ្លាស់ប្តូរផ្នត់គំនិតរបស់អាជ្ញាធរមូលដ្ឋាន តាមរយៈការបង្កើនចំណេះដឹងផ្នែកបរិស្ថាន និងការ បង្កើតឳកាសការងារផ្សេងៗទៀត។ តំបន់ការពារសហគមន៍ បានធ្វើការផ្លាស់ប្តូរពីសហគមន៍ជលផល ដែលជាកម្មសិទ្ធ ផ្ទាល់ទៅជាតំបន់ដីសើម លើសពីនេះទៀតប្រព័ន្ធអេកូទេសចរណ៍ និងសេវាកម្មគាំទ្រផ្សេងៗ ក៍បានផ្លាស់ប្តូរនូវកម្រិត ជីវភាពរបស់សហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរបានមួយកម្រិតទៀតផង។ ប្រភេទព្រៃលិច និងសត្វព្រៃ ការគ្រប់គ្រងគុណភាពទឹក និងសំណល់ និងប្រសិទ្ធភាពក្នុងការការពារផ្នែកបរិស្ថាន និងជីវចម្រុះ នឹងនៅតែបន្តធ្វើការត្រួតពិនិត្យនៅក្នុងតំបន់រ៉ាមសារ។ បន្ថែមពីនេះទៀត ការអភិរក្សប្រភេទសត្វស្លាបទឹក និងសត្វស្លាបទេសន្តរប្រទេសប្រកបដោយនិរន្តរភាព នៅពេលមានការពង្រឹងការយាមល្បាតរបស់ឧទ្យានុរក្ស ការមើលបន្ទាយពងកូនសត្វស្លាប និងកម្មវិធីស្តារជម្រកសត្វស្លាប ក៍ត្រូវបានអនុវត្តផងដែរ។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
11. Biodiversity and conservation | ១១. ជីវៈចម្រុះនិងការអភិរក្ស
80
ទាក់ទងខ្លាំង
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
ក្នុងនោះទាំងបុរស និងស្ត្រីបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោង និងអនុវត្តលើសកម្មភាពចម្បងៗផងដែរ ផ្តោតលើការចិញ្ចឹមជីវិត ការទទួលផលពីអេកូទេសចរណ៍ និងការអភិរក្សជាដើម។ ទោះជាយ៉ាងណាក៍ដោយ ភាគច្រើនជាស្ត្រី ប្រកបរបរចិញ្ចឹមជីវិតតិចតួចដែលនៅជិតៗផ្ទះឡើយ ចំណែកបុរសវិញ ធ្វើការងារជាទីប្រឹក្សា ដើម្បី ធានាឱ្យអាជីវកម្មប្រកបដោយនិរន្តរភាព។ ជារួមទាំងបុរស និងស្ត្រីមានសិទ្ធស្មើគ្នាក្នុងការចូលរួមក្នុងការអភិវឌ្ឍន៍ ផែនការសកម្មភាពប្រចាំឆ្នាំ និងផែនការគ្រប់គ្រងគម្រោង តាមរយៈការបង្កើនការយល់ដឹង និងការពិគ្រោះយោបល់ លើការប្រជុំ និងសិក្ខាសាលានានា។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិមានសមត្ថភាពគ្រប់ គ្រាន់ សម្រាប់អនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ និងទីប្រឹក្សា អន្តរជាតិ GITEC។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
កិច្ចព្រមព្រៀងហិរញ្ញប្បទាន និងកិច្ចព្រមព្រៀងដាច់ដោយឡែករវាងព្រះរាជាណាចក្រកម្ពុជា និងធនាគារអភិវឌ្ឍន៍KfW ត្រូវបានចុះហត្ថលេខានៅខែមេសា ឆ្នាំ២០១៧ ទីប្រឹក្សាអន្តរជាតិGITEC ក៍ត្រូវបានចុះកុងត្រាសម្រាប់ការផ្តល់សេវាកម្មផ្សេងៗ ដែលត្រូវធ្វើការនៅនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃក្រសួងបរិស្ថាន។ អង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងការិយាល័យអនុវត្តគម្រោងថ្នាក់ខេត្ត សម្រាប់តំបន់រ៉ាមសារព្រែក ទាល់ ត្រូវបានអនុម័តកាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៧ ដោយការសម្រេចរបស់ ក្រសួងបរិស្ថានមានបុគ្គលិក ២៦នាក់រួមមាន ឧទ្យានុរក្ស មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត។ បុគ្គលិកដែលត្រូវអនុវត្តគម្រោងបានចាត់បញ្ជូនដោយក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ គណៈកម្មាការជាតិទន្លេមេគង្គកម្ពុជា និងក្រសួងបរិស្ថាន ជាពិសេសមន្ទីរបរិស្ថាន ជលផលខេត្ត។ គណៈកម្មាការអចិន្ត្រៃយ៍របស់គម្រោង បានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានសមាជិកចំនួន១១នាក់ បានចាត់តាំងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងទេសចរណ៍ គណៈកម្មាការជាតិទន្លេមេគង្គកម្ពុជា និងអភិបាលរងខេត្តបាត់ដំបង។ កាលពីថ្ងៃទី១៨-២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកគ្រប់គ្រងគម្រោង KfW ទីប្រឹក្សាអន្តរជាតិ បានធ្វើបច្ចុប្បន្នអំពី ស្ថានភាពទូទៅនៅតំបន់រ៉ាមសារស្ទឹងត្រែង និងអង្គការក្រៅរដ្ឋាភិបាលក៍បានផ្តល់នូវជំនួយទាំងបច្ចេកទេស និងជំនាញផងដែរ។ នៅចុងខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិបានដាក់លិខិតផ្លូវការចំនួន០២ ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ទី១ ការស្នើសុំមន្ត្រីចំនួន០៣នាក់ សម្រាប់គ្រប់គ្រងគម្រោង និងការទូទាត់ចំណាយផ្សេងៗ ទី២ ស្នើសុំបើកគណនេយ្យចំនួន ០២ នៅធនាគារអេស៊ីលីដា និង ធនាគារជាតិកម្ពុជា។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារបានបញ្ចប់ផែនការការងារ និងថវិកា ហើយបានដាក់ទៅKfW សម្រាប់ពិនិត្យឡើងវិញ និងផ្តល់ជាយោបល់ផ្សេងៗ។ ក្រុមការងារក៍បានរៀបចំផែនការការងារនិងថវិកា ឆ្នាំ២០១៨ សម្រាប់ប្រាក់បៀវត្សរ៍មន្ត្រីផងដែរ។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
2
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
សក្តានុពលរបស់ដៃគូអភិវឌ្ឍក្នុងការអនុវត្តគម្រោង គឺការផ្តល់សេវាផ្សេងៗ ការពិគ្រោះយោបល់ និងការគ្រប់គ្រងហិរញ្ញប្បទាន។ គិតតាមអត្រា របស់ធនាគារអេស៊ីលីដារប្តូរប្រាក់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ (១យុរ៉ូ ស្មើនឹង១.១០៥០ដុល្លាអាមេរិក)។ ផែនការថវិកាបានកែសម្រួលនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០ ហើយកំពុងរង់ចាំអនុម័តដោយម្ចាស់ជំនួយ។
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20212022202320242025
Budget
Total in 2023 - 2025ថវិកាចរន្ត
BudgetActualBudgetActualBudgetActualBudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20212022202320242025
Budget
Total in 2023 - 2025ថវិកាចរន្ត
BudgetActualBudgetActualBudgetActualBudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
KFW
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0