PIP No:
833
|
1. ឈ្មោះគម្រោង (ENG):
The Sewerage System Development in Ta Khamu Town Project (Phase 2)
|
ឈ្មោះគម្រោងៈ
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ ជំហានទី២
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងសាធារណការនិងដឹកជញ្ជូន
|
RESPONSIBLE UNIT:
GENERAL DEPARTMENT OF SEWERAGE AND WASTEWATER MANAGEMENT
|
អង្គភាពទទួលខុសត្រូវ:
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
|
5. ស្ថានភាពគម្រោង
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
គម្រោងនឹងចូលរួមចំណែកក្នុងការធ្វើទំនើបកម្មនគរូបនីយកម្មដោយការអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
Four Key Concrete Measures (Energy, Transport, and Transport Policy and Management) | វិធានការគន្លឹះបួនជាក់ស្តែង (ថាមពល ការដឹកជញ្ជូន គោលនយោបាយដឹកជញ្ជូន និងការគ្រប់គ្រងការដឹកជញ្ជូន)
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
គោលបំណងរបស់គម្រោងគឺដើម្បីបង្កើនការប្រើប្រាស់ប្រព័ន្ធប្រព្រឹត្តកម្មទឹកខ្វក់ និងបណ្តាញលូទឹកកខ្វក់ព្រមទាំងដើម្បីកាត់បន្ថយការជន់លិចនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
គម្រោងនឹងស្ថាបនាស្ថានីយប្រព្រឹត្តកម្មសមត្ថភាពចម្រោះ ៦០០០ម៣/ថ្ងៃ, ស្ថានីយបូមទឹកកខ្វក់ចំនួន ០២កន្លែង, តំណភ្ជាប់ តាមខ្នងផ្ទះចំនួន ៥០០០តំណ និងបណ្តាញលូបង្ហូរទឹកកខ្វក់ប្រវែងសរុប ៥៨,៨គ.ម ដែលនឹងពង្រីកវិសាលភាពនៃប្រព័ន្ធប្រព្រឹត្តកម្ម គ្របដណ្តប់បន្ថែមក្នុងក្រុងតាខ្មៅ។ |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
គម្រោងនឹងលើកកម្ពស់អនាម័យ និងសុខមាលភាពប្រជាជនក្នុងតំបន់ ដោយកាត់បន្ថយ ឬអាចលុបបំបាត់បញ្ហាសុខភាព និងគ្រោះថ្នាក់បណ្តាលមកពីជំងឺនានាមានប្រភពមកពីទឹក។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
យោងតាមរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពគម្រោង ប្រជាជនសរុបប្រមាណ ២៣,០០០នាក់ រស់នៅក្នុងសង្កាត់ទាំង៦ ក្នុងក្រុងតាខ្មៅ (សង្កាត់កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និសង្កាត់ព្រែកឫស្សី) នឹងទទួលប្រយោជន៍ពីការអនុវត្តគម្រោង។ ក្រៅពីនេះអាជីវកម្មតូច-មធ្យម និងអ្នកពាក់ព័ន្ធមួយចំនួនផ្សេងទៀត ក៏នឹងអាចទទួលបានផលប្រយោជន៍ផ្ទាល់ ឬមិនផ្ទាល់ពីគម្រោងផងដែរ។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
ការងារស្ថាបនាស្ថានីយប្រព្រឹត្តកម្មនឹងអនុវត្តលើដីរបស់រដ្ឋ រីឯការងារបណ្តាញលូរបង្ហូរទឹកកខ្វក់នឹងអនុវត្តក្នុងព្រំដីចំណី
ផ្លូវរបស់រដ្ឋ ដើម្បីជៀសវៀសការប៉ះពាល់ដល់សង្គម។ ចំពោះទឹកសំណល់ប្រព្រឹត្តកម្មរួចនឹងអនុលោមតាមស្តង់ដារកំណត់ដោយក្រសួងបរិស្ថាន ដើម្បីជៀសវៀងការប៉ះពាល់ដល់បរិស្ថាននិងធម្មជាតិ។ លើសពីនេះ គម្រោងអាចនឹងចូលរួមច្រើន
ដល់ការកាត់បន្ថយភាពក្រីក្រតាមរយៈការងារផ្តល់ដោយក្រុមហ៊ុនសាងសង់ ព្រមទាំងប្រជាពលរដ្ឋទទួលបានសុខភាពប្រសើរជាងមុន នៅពេលប្រតិបត្តិការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
17. Water quality (general) | ១៧. គុណភាពទឹក (ទូទៅ)
|
100
|
ទាក់ទងខ្លាំង
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
ស្រ្តីជាច្រើនក៏មានបញ្ចូលក្នុងចំណោមប្រជាជនក្នុងតំបន់សេវា ឬតំបន់ទទួលផល។ ដោយឡែក ស្រ្តីមួយចំនួននឹងទទួល
បានការងារ ឬចំណូលពីការលក់ដូរចំណីអាហារ និងទំនិញផ្សេងៗ អំឡុងពេលការងារសាងសង់។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
ក្រសួងសាធារណការនិងដឹកជញ្ជូន មានថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាច្រើនដែលមានបទពិសោធន៍គ្រប់គ្រាន់ដែលទទួលបានពីការអនុវត្តគម្រោងតាខ្មៅជំហាន១ និងគម្រោងប្រហាក់ប្រហែលនេះដែលហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងៗ មានដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ។ល។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
គម្រោងបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
ធនាគារនីហរ័ណ-អាហរ័ណកូរ៉េ បានជ្រោមជ្រែង និងផ្តល់ថវិកាទាំងស្រុងសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព ព្រមទាំងដឹកនាំពិនិត្យ និងវាយតម្លៃលើលទ្ធផលការសិក្សាទាំងបច្ចេកទេស និងហិរញ្ញវត្ថុគម្រោង។ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|