PIP No:
880
|
1. ឈ្មោះគម្រោង (ENG):
The Establishment of a Single Window on the Certificate of Agricultural and Agro-Industry Agribusiness in Cambodia
|
ឈ្មោះគម្រោងៈ
ការបង្កើតច្រកចេញចូលតែមួយលើប្រព័ន្ធវិញ្ញាប័នប័ត្រ ផលិតផលកសិកម្ម កសិឧស្សាហកម្ម នៅកម្ពុជា
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
|
RESPONSIBLE UNIT:
Agro-Industrial Department
|
អង្គភាពទទួលខុសត្រូវ:
|
5. ស្ថានភាពគម្រោង
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
តាមរយៈកម្មវិធីបានលើកជូនខាងលើ គម្រោងនេះនឹងជួយលើកំពស់គុណភាព សុវត្ថិភាព សុខភាពសារធារណៈ តាមរយៈការផ្តល់នូវប្រព័ន្ធវាយតម្លៃ និងត្រួតពិនត្យលើការដាំដុះ ចិញ្ចឹម កែច្នៃ របស់កសិករ ផលិតករ និងអ្នកផ្គត់ផ្គត់ ទៅតាមគោលការណ៏ សរីរាង្គ ឬធម្មជាតិ។ ម្យ៉ាងវិញទៀតវាក៏អាចជួយជំរុញកំណើនចំណូលគ្រួសារ អ្នកផលិត និងបង្កើននូវការងារជាច្រើនដែលពាក់ព័ន្ធ។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
- បង្កើតបាននូវប្រព័ន្ធវិញ្ញាប័នប័ត្រជាកញ្ចប់ និងស្លាកសញ្ញា ផលិតផលកសិកម្ម កសិឧស្សាហកម្ម
- ផ្តល់ភាពងាយស្រួលដល់អ្នកផលិត និងអ្នកមានតម្រូវការមកទទួលសេវាកម្មជាកញ្ចប់ ឬកន្លែងតែមួយ
- បង្កើននូវតម្លៃបន្ថែម និងទំនុកចិត្ត ទៅលើគុណភាព សុវត្ថិភាព
- បង្កើនភាពប្រគួតប្រជែង និងលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក
- ទប់ស្កាត់ការក្លែងបន្លំ និងការប្រគួតប្រជែងមិនស្មោះត្រង់
|
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
នាពេលបច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំទាន់មានប្រព័ន្ធវិញ្ញាប័នប័ត្រ ក៏ដូចជាបទដ្ឋាន កសិកម្ម វារីកសិកម្ម បក្សុសត្វ ផលិកសិកម្ម អាហារកែច្នៃ ចំណីសត្វ សរីរាង្គ ធម្មជាតិ គ្មានជាតិគីមីសំយោគ គ្មានអរមូន គ្នានអង់ទីប៊ីយ៉ូទិក នោះទេ។ លើសពីនេះទៅទៀតពុំមានស្ថាប័នណាមួយ ក្រៅពីនាយកដ្នានកសិឧស្សាហកម្ម តាមប្រកាសលេខ ៣៥៨ ដែលមានសម្មត្ថកិច្ចអាចធ្វើកិច្ចការទាំងអស់ជាកញ្ចប់បានដែរ។ លើសពីនេះតម្រូវការផលិតផលកសិកម្ម ប្រកបដោយគុណភាព និងសុវត្ថិភាពព្រមទាំងមានការត្រួតពិនិត្យអោយ បានត្រឹមត្រូវស្របតាមប្រកាស ៣៣៤ គឺកំពុងមានតម្រូវការយ៉ាងខ្លាំង ពីព្រោះតែផលិតផលកសិកម្មនៅលើទីផ្សារ មួយចំនួនពុំអាចធានាអៈអាងថា មានគុណភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់។
គម្រោងនេះនឹងក្លាយជាយន្តការដ៏មានប្រសិទ្ធភាព ត្រួតពិនិត្យ វាយតម្លៃ វិភាគគុណភាព សុវត្ថិភាពផលិតផលកសិកម្ម កសិឧស្សាហកម្មនៅកន្លែងតែមួយ នឹងភាពងាយស្រួលមួយសម្រាប់អ្នកផលិត អ្នកចែកចាយ អ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៏ ក្នុងការមកទទួលសេវាមានអ្នកជំនាញមកពីស្ថាប័នផ្សេងៗទៅតាមតម្រូវការ។
|
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
ប្រជាពលរដ្ឋទូទៅគ្រប់ជាន់ថ្នាក់មានក្តីបារម្ភលើ ការក្លែងបន្លំ ការប្រគួតប្រជែងមិនស្មោះត្រង់ គុណភាព សុវត្ថិភាព ផលិតផលកសិកម្ម កសិឧស្សាហកម្ម ។ និងផ្អែកលើប្រកាស លេខ ៣៥៨ ស្តីអំពី.......... និងប្រកាសលេខ ៣៣៤ស្តីពី ..... អនុក្រិត ១០៥ និងម្យ៉ាងទៀតដែនសម្មត្ថកិច្ចរបស់នាយដ្ឋានកសិឧស្សាហកម្ម មានវិសាលភាពអាចធ្វើការជាកញ្ចប់លើផលិតផលកសិម្ម កសិឧស្សាហកម្មទាំងមូល ទាំងផលិតផលកសិម្ម វារីវប្បកម្ម បស្សុសត្វ ការកែច្នៃ ការត្រួតពិនិត្យ គុណភាព សុវត្ថិភាពជាដើម។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
- អ្នកដែលនឹងទទួលបានប្រយោជ៍ផ្ទាល់គឺ អ្នកកែច្នៃ អ្នកផលិត អ្នកចិញ្ចឹម អ្នកដាំដុះ អ្នកប្រើប្រាស់ ផលិតផលកសិកម្ម កសិឧស្សាហកម្ម។
- អ្នកដែលនឹងទទួលបានប្រយោជ៍ន៏មិនផ្ទាល់ គឺអង្គភាពផ្សេងៗដែលធ្វើការទាក់ទងនឹងកសិកម្ម។
តាមរយៈគម្រោងកម្មវិធី វាដើរតួនាទីយ៉ាងសំខាន់ដែលមិនអាចខ្វះបានជាពិសេសសម្រាប់ អ្នកកែច្នៃ អ្នកផលិត អ្នកចិញ្ចឹម អ្នកដាំដុះ អ្នកប្រើប្រាស់ ពាណិជ្ជករ អ្នកវិនិយោគិន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបាននូវ ១.ផលិផលកសិកម្មដែលមានគុណភាព សុវត្ថិភាពដែលអាចជួយកាត់បន្ថយពីបញ្ហាសុខភាព ២.គោលកាណ៏ ឬនិតិវិធីណែនាំ មួយកញ្ចប់ ស្តីអំពីការអនុវត្តវិធានកសិកម្មសរីរាង្គ ធម្មជាតិ គ្មានជាតិគីមីសំយោគ គ្មានអរមូន គ្នានអង់ទីប៊ីយ៉ូទិក ទៅលើ ផលិតផលកសិកម្ម វារីកសិកម្ម បក្សុសត្វ ផលិកសិកម្ម អាហារកែច្នៃ ចំណីសត្វ ជាដើម ៣. ប្រព័ន្ធត្រូតពិនិត្យ វាយតម្លៃលើការអនុវត្តលើវិធានទាំងនោះ និងមានស្លាកសញ្ញាទទួល ស្គាល់ ៤. កសិករ សហគមន៏កសិកម្ម ពាណិជ្ជករ នឹងទទួលបានតម្លៃ បន្ថែមពីប្រព័ន្ធវិញ្ញាប័នប័ត្រ និងស្លាក សញ្ញានេះ ៥.លើកកម្ពល់ផលិផល និងស្លាកសញ្ញាក្នុងស្រុក ព្រមទាំងចូលរួមកាត់បន្ថយការក្លែងបន្លំ និងការ ប្រគួតប្រជែងមិនស្មោះត្រង់។
|
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
តាមគម្រោងនេះវាមិនត្រឹមតែមិនប៉ះពាល់បរិស្ថាន និងសង្គមប៉ុណ្ណោះទេ ប៉ុន្តែជួយលើកកំពស់បរិស្ថាន និងសង្គមទៅវិញតាមរយៈណែនាំ កសិករ អ្នកផលិត អ្នកចិញ្ចឹម អ្នកកែច្នៃជាដើម អោយអនុវត្តទៅតាម គោលការណ៏ធម្មជាតិ សរីរាង្គ មិនប្រើជីគីមី ថ្នាំអង់ទីប៊ូយ៉ូទិកជាដើម។ លើសពីនេះវាអាចជួយកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន និងបង្កើនតម្លៃបន្ថែម តាមរយៈការជំរុញទីផ្សារលក់ផលិតផលកសិកម្មរបស់ពួកគាត់ ការទទួលបាននូវចំនេះដឹងកាន់តែប្រសើរឡើងពីទីផ្សារកសិកម្ម ដែលធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរ ឡើង។ ក្នុងនោះផងដែលគម្រោងក៏បានចូលរួមចំណែកក្នុងកាត់បន្ថយភាពក្រីក្រទូទាំងប្រទេស ព្រោះប្រជាជន មានជីវភាពកាន់តែល្អប្រសើរជាងមុន ព្រមទាំងបានកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ និងបានកាត់បន្ថយនៅការចំណាយលើការទិញជីគីមី ថ្នាំពុលកសិកម្ម ថ្នាំអង់ទីប៊ីយ៉ូទិក អរម៉ូនជាដើម ហើយផ្ទុយទៅវិញ វាអាចធានាបាននូវគុណភាព សុវត្ថិភាពអាហារដែលទទួលទានរាល់ថ្ងៃ។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
នៅក្នុងគម្រោងនេះមិនមានផលប៉ះពាល់អវិជ្ជមានដល់តួនាទីរបស់បុរស និងស្ត្រីទេ។ ព្រោះបុរស និងស្រ្តីត្រូវបានផ្តល់សិទ្ធស្មើរៗគ្នាក្នុងការអនុត្តគម្រោងនេះ ដោយគ្មានការរើសអើងអ្វីឡើយ។ ផ្ទុយទៅវិញសកម្មភាពទាំងអស់ស្រ្តីត្រូវបានលើកទឹកចិត្តឲ្យចូលរួម ទទួលការបណ្តុះបណ្តាល ទទួលព័ត៌មានពីទីផ្សារកសិកម្ម ការដឹកនាំសកម្មភាព ផែនការប្រកបអាជីវកម្ម ការសិក្សាអំពីផលប៉ះពាល់ ការអភិវឌ្ឈន៏ និងសកម្មភាពនានាដូចបុរសដែរ។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
ក្រសួងពិតជាមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់ការអនុវត្តគម្រោង ព្រោះក្រសួងបានធ្វើការយ៉ាងជិតស្និតបំផុតជាមួយនឹងកសិករនៅតាមជនបទ ហើយក្រសួងក៏មានអ្នកបច្ចេកទេសដែលបានដើរជាតួរនាទីយ៉ាងសំខាន់ក្នុងការអនុវត្ត។ ក្រសួងក៏បានយកនូវបទពិសោធន៍ពីខាងក្រៅមកអនុវត្តគម្រោងឲ្យកាន់តែប្រសើរឡើផងដែរ។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
វឌ្ឍនភាពរបស់គម្រោងគឺជាការគ្រប់គ្រងដែលមានលក្ខណៈច្បាស់លាស់ ត្រឹមត្រូវ ព្រមទាំងមានការចូលរួមរបស់ប្រជាកសិករនៅតាមតំបន់ និងវិនិយោគទុននៅក្នុងសកម្មភាពនានារបស់គម្រោង។
អំពីបញ្ហាប្រឈមនានា ដែលបណ្តាលឲ្យមានការពន្យាពេលក្នុងកាអនុវត្តគម្រោងគឺ ស្ថាប័ននានាមិនចង់ អោយមានមួយកញ្វប់ប្រព័ន្ធវិញ្ញាប័នប័ត្រ លើ កសិកម្ម វារីកសិកម្ម បក្សុសត្វ ផលិកសិកម្ម អាហារកែច្នៃ ចំណីសត្វ សរីរាង្គ ធម្មជាតិ ដែលគ្មានជាតិគីមីសំយោគ អរមូន ឬអង់ទីប៊ីយ៉ូទិកជាដើម។ និងម្យ៉ាងទៀតមិនមានថវិការគាំទ្រ ការអនុវត្តសកម្មភាពជាដើម។
|
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
2
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
|
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|