សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 798
1. ឈ្មោះគម្រោង (ENG): Sihanoukville Logistics Complex
    ឈ្មោះគម្រោងៈ កសាងមជ្ឈមណ្ឌលភស្តុភារកម្ម ក្រុងព្រះសីហនុ
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/01/25

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/31/2027

3. ចំណាយគម្រោងសរុប:
$

125000000

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងសាធារណការ​និងដឹកជញ្ជូន

RESPONSIBLE UNIT:

General Department of Logistics

អង្គភាព​ទទួល​ខុស​ត្រូវ:

នាយកដ្ឋានសហប្រតិបត្តិការភស្តុភារកម្ម នៃអគ្គនាយកដ្ឋានភស្តុភារកម្ម

5. ស្ថានភាពគម្រោង

គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
អភិវឌ្ឍន៏ធនធានមនុស្ស បណ្តុះបណ្តាលមន្ត្រីពាក់ព័ន្ធនឹងគម្រោង ជំរុញការចូលរួមពីវិស័យឯកជនក្នុងការអភិវឌ្ឍន៍ វិស័យឡូជិស្ទីកតាមរយៈការពង្រឹងយន្តការ “ភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន”។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
គោលបំណងនៃគម្រោងគឺបន្តអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនគ្រប់ប្រភេទ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទីក្រុង ឱ្យក្លាយទៅជាប្រព័ន្ធឡូជិស្ទីកមួយដ៏រស់រវើក មានសុវត្ថិភាព តម្លាភាព ក្នុងគោលដៅកាត់បន្ថយតម្លៃសេវាដឹកជញ្ជូនឱ្យមានកម្រិតប្រកួតប្រជែងធៀបទៅនឹងប្រទេសជិតខាង និងមានប្រសិទ្ធភាពសំដៅរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ និងសុខុមាលភាពរបស់ប្រជាជន។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
គម្រោង Sihanoukville Logistics Complex គឺជាគម្រោងអភិវឌ្ឍន៍តំបន់ឡូជិស្ទីកដែលផ្តោតទៅលើការបំរើសេវាកម្មភស្តុភារកម្ម ជាមួយក្រុមហ៊ុនអាជីវកម្មបំរើសេវាកម្មដឹកជញ្ជូន ដែលមាននៅក្នុងនោះដូចជា ចំណតសាធារណៈសម្រាប់រថយន្តធន់ធ្ងន់ មជ្ឍមណ្ឌលបែងចែកទំនិញ និងដើម្បីគាំទ្រអាជីវកម្មផ្សេងៗទៀតទាក់ទងទៅនឹងការដឹកជញ្ជូនទំនិញដើម្បីបង្កើនសេវាកម្មភស្តុភារកម្មនេះឱ្យមានប្រសិទ្ធភាព។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
យោងលើហេតុផលកើនឡើងជាលំដាប់នៃទំនិញនាំចេញនាំចូលពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ ស្របទៅនឹងកំណើនសេដ្ឋកិច្ចជាតិ និងចំណូលរបស់ប្រជាពលរដ្ឋ នាំមកនូវការកើនឡើងនៃវិស័យដឹកជញ្ជូន និងសេវាភស្តុភារកម្ម។ ជាពិសេស កំពង់ផែក្រុងព្រះស៊ីហនុ គឺជាច្រកចេញចូលសំខាន់បំផុតសម្រាប់ទំនិញចេញចូល ដែលគ្រប់គ្រងច្រើនជាង៦០%នៃការនាំចេញនាំចូលរបស់ព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងការកើនឡើងនៃទំហំពាណិជ្ជកម្មជាលំដាប់ កំពង់ផែក្រុងព្រះស៊ីហនុកំពុងត្រូវបានពង្រីកក្រោមជំនួយឧបត្ថមគាំទ្រដោយរដ្ឋាភិបាលជប៉ុន ហើយតំបន់សេដ្ឋកិច្ចពិសេសក៏បានកកើតឡើងបំពេញបន្ថែមនៅក្នុងបរិវេណកំពង់ផែ។ ប្រសិទ្ធភាពនៃសេវាឡូជិស្ទីក និងការដឹកជញ្ជូនឆ្លងកាត់កំពង់ផែព្រះស៊ីហនុ មានឥទ្ធិពលខ្លាំងណាស់ទៅលើការចំណាយ និងស្ថេរភា ក៏ដូចជាតម្លៃនៃការបញ្ជូនទំនិញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហេតុអស់ទាំងនេះហើយដែលការធ្វើឱ្យសេវាកម្មឡូជិស្ទីក និងការដឹកជញ្ជូននៅក្នុងបរិវេណកំពង់ផែក្រុងព្រះស៊ីហនុពិតជាមានសារៈសំខាន់។ វាជាការចាំបាច់ជាងនេះទៅទៀតសម្រាប់ការបង្កើតឱ្យមានឡើងនូវមជ្ឍមណ្ឌលបែងចែកទំនិញឱ្យកាន់តែមានប្រសិទ្ធភាពទៅថ្ងៃអនាគត។ បើយោងតាមការសិក្សាស្រាវជ្រាវរបស់អង្គភាព KOICA កាលពីឆ្នាំ ២០១៤ បានផ្តល់យោបល់ថា ត្រូវបង្កើតឱ្យមាន Logistics Complex មួយនៅក្រុងកំពង់សោមក្នុងចំណោមទីក្រុងក្នុងតំបន់។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
o ទទួលបានប្រសិទ្ធភាពនៃសេវាកម្មឡូជិស្ទីក និងសេវាកម្មផ្សេងៗទៀតទាក់ទងទៅនិងភស្តុភារកម្ម o ជម្រុញការគាំទ្រពីសំណាក់អាជីវកម្មថ្មីៗនៅក្នុង Complex o បង្កើនប្រសិទ្ធភាពត្រួតពិនិត្យចរាចរទំនិញចេញចូលឆ្លងកាត់កំពង់ផែ
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងនេះពុំមានផលប៉ះពាល់ដល់ប្រជាជន និងបរិស្ថានទេ
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
សម្រាប់កម្រោងនេះទោះបីស្ថិតនៅទីតាំងកន្លែងណាក៏ដោយវាពុំមានផលប៉ះពាល់ដល់តួនាទីរបស់បុរសនិងស្រ្តីទេ
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
អគ្គនាយកដ្ឋានភស្តុភារកម្មមិនមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងនេះទេប៉ុន្តែដោយសា គម្រោងនេះជាប្រភេទគម្រោង “ភាពជាដៃគូរវាងរដ្ឋនិងឯកជន” ចាំបាច់ត្រូវសហការជាមួយអ្នកជំនាញពីវិស័យឯកជន ទាំងការសិក្សាគម្រោងជាក់ស្តែងទាំងការសាងសង់ និងទាំងការបណ្តុះបណ្តាលការគ្រប់គ្រងនិងអនុវត្តន៍គម្រោង រហូតដល់កិច្ចសន្យាគម្រោងត្រូវបានបញ្ចប់។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
o សំណើគម្រោងស្របទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលនិងបានសម្រេចទទួល យកសំណើរួចមកហើយពីក្រសួងសេដកិច្ច និងហិរញ្ញវត្ថុ o ការពិភាក្សាលើសំណើគម្រោងបានប្រព្រឹត្តទៅខ្លះៗរួចមកហើយជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប៉ុន្តែលទ្ធផល បានត្រឹមតែទុកចាំពិចារណាបន្ត។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
2
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
o ធនាគាពិភពលោក o ធនាគាអភិវឌ្ឍអាស៊ី ADB o JICA
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ202320242025
Budget
2026
Estimate
2027
Estimate
Total in 2025 - 2027ថវិកាចរន្ត
BudgetActualBudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន202320242025
Budget
2026
Estimate
2027
Estimate
Total in 2025 - 2027ថវិកាចរន្ត
BudgetActualBudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0