PIP No:
802
|
1. ឈ្មោះគម្រោង (ENG):
Project of Development of Monitoring and Evaluation (M&E) System for Logistics development sector in Cambodia
|
ឈ្មោះគម្រោងៈ
គម្រោងរៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការអភិវឌ្ឍវិស័យភ័ស្តុភារកម្មនៅកម្ពុជា
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងសាធារណការនិងដឹកជញ្ជូន
|
RESPONSIBLE UNIT:
General Department of Logistic
|
អង្គភាពទទួលខុសត្រូវ:
អគ្គនាយកដ្ឋានភស្ដុភារកម្ម
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
អភិវឌ្ឍន៏ធនធានមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័នតាមរយៈការកសាងសមត្ថភាពសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តផែនការមេភស្តុភារកម្ម និងការអភិវឌ្ឍវិស័យភស្តុភារកម្មនាពេលអនាគត។ ការផលិតបាននូវប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E System) ដ៏ច្បាស់លាស់ និងប្រាកដប្រជាសម្រាប់វិស័យភស្តុភារកម្ម គឺជាឧបករណ៍ ដ៏សំខាន់មួយសម្រាប់ត្រួតពិនិត្យនិងវាយតម្លៃពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យ ភស្តុភារកម្មនៅប្រទេសកម្ពុជា។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងការអនុវត្តការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា និងពង្រឹងសមត្ថភាពរបស់នាយកដ្ឋានអង្កេត និងបូកសរុបរបស់អគ្គនាយក-ដ្ឋានភស្តុភារកម្មក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធិភាពទៅលើការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើវិស័យភស្តុភារកម្មនៅកម្ពុជា និងផែនការមេជាតិភស្តុភារកម្ម។ គោលបំណងសំខាន់ៗចំនួនពីរនៃគម្រោងស្នើសុំនេះ រួមមាន៖
- បង្កើតប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃ និងឃ្លាំងស្តុកទិន្នន័យ (Database) សម្រាប់ការងារ តាមដានត្រួតពិនិត្យ និងវាយតម្លៃលើការវិឌ្ឍន៍វិស័យភស្តុភារកម្ម
- ធ្វើឱ្យប្រសើរឡើង និងពង្រឹងសមត្ថភាពមន្រ្តីតាមដានត្រួតពិនិត្យ និងវាយតម្លៃ តាមរយៈការកសាងសមត្ថភាពមន្ត្រីឱ្យមានសមត្ថភាពក្នុងការកំណត់សូចនាករសំខាន់ៗ ការប្រមូល និងគ្រប់គ្រងទិន្នន័យ ជំនាញគ្រប់គ្រងស្ថិតិ និងជំនាញសរសេរលទ្ធផលរបាយការណ៍តាមដានត្រួតពិនិត្យ និងវាយតម្លៃ។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងការអនុវត្តការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា និងពង្រឹងសមត្ថភាពរបស់នាយកដ្ឋានអង្កេត និងបូកសរុបរបស់អគ្គនាយកដ្ឋានភស្តុភារកម្មក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាពទៅលើការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើវិស័យភស្តុភារកម្មនៅកម្ពុជា និងផែនការមេជាតិភស្តុភារកម្ម។ លទ្ធផលរំពឹងទុកសំខាន់ៗរបស់គម្រោងរួមមាន៖
១). រៀបចំឧបករណ៍ និងប្រព័ន្ធតាមដាននិងវាយតម្លៃ និងឃ្លាំងស្តុកទុកទិន្នន័យភស្តុភារកម្មនៅកម្រិតថ្នាក់ជាតិ (Macro) វិស័យ ក្រុមហ៊ុន និងគម្រោង ព្រមទាំងតាមដាននិងវាយតម្លៃយុទ្ធសាស្រ្ត / សមាសភាពនីមួយៗនៃផែនការមេភស្តុភារកម្ម។
១.១). ការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីកំណត់ពីសូចនាករសំខាន់ៗសម្រាប់បង្កើតឧបករណ៍ និងប្រព័ន្ធតាមដាន និងវាយតម្លៃ។
២). រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យតាមដាននិងវាយតម្លៃ មូលដ្ឋានគ្រឹះស្ថិតិ ការប្រមូលនិងដំណើរការទិន្នន័យ ការធ្វើរបាយការណ៍ និងការហ្វឹកហាត់ការងារលើការបង្កើតឧបករណ៍តាមដាននិងវាយតម្លៃនិងប្រព័ន្ធតាមដាន និងវាយតម្លៃ។
២.១). បង្កើនសមត្ថភាពផ្នែកតាមដាននិងវាយតម្លៃ និងជំនាញរបស់មន្រ្តី DLME ក្នុងការតាមដាននិងវាយតម្លៃលើការអភិវឌ្ឍផ្នែកភស្តុភារកម្មនៅកម្រិតថ្នាក់ជាតិ កម្រិតវិស័យ កម្រិតក្រុមហ៊ុន និងគម្រោង។
២.២). មន្ត្រី M&E មានសមត្ថភាពធ្វើបច្ចុប្បន្នភាពការរីកចម្រើននៃការអនុវត្តយុទ្ធសាស្រ្ត/សមាសភាពនីមួយៗនៃផែនការមេភស្តុភារកម្ម។
២.៣). ដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអនុវត្តល្អបំផុតនៃការអង្កេតតាមដាន និងវាយតម្លៃប្រកបដោយប្រសិទ្ធភាព។
៣). រៀបចំរបាយការណ៍តាមដាននិងវាយតម្លៃ និងរបាយការណ៍ប្រចាំឆ្នាំស្តីពីការអនុវត្តផែនការមេភស្តុភារកម្ម និងវឌ្ឍនភាពនៃវិស័យភស្តុភារកម្ម។
៣.១). ពិនិត្យឡើងវិញនូវរាល់បញ្ហាអសកម្ម ដែលទាមទារដំណោះស្រាយ និងសកម្មភាពដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាទាំងនោះ។
៣.២).ផលិត និងបោះពុម្ភរបាយការណ៍ប្រចាំឆ្នាំ និងផ្សព្វផ្សាយលទ្ធផលរបាយការណ៍ប្រចាំឆ្នាំនៅលើគេហ- ទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
៣.៣). ផលិតរបាយការណ៍ចំណេះដឹង ដូចជា ករណីសិក្សាពីទិន្នន័យដើមគ្រា និងទិន្នន័យតាមដាននៃ ការវិវឌ្ឍន៍វិស័យភស្តុភារកម្មនៅកម្ពុជា។ |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
- ដោយសារតែមានការបង្កើតក្រុមប្រឹក្សាជាតិភស្តុភារកម្ម និងគណកម្មាធិការជាតិភស្តុភារកម្ម ដែលមានអគ្គនាយកដ្ឋានភស្តុភារកម្មជាលេខាធិការដ្ឋាន ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការជម្រុញការអភិវឌ្ឍវិស័យភស្តុភារកម្ម ហើយសមត្ថភាពគ្រប់គ្រងរបស់អគ្គនាយកដ្ឋានភស្តុភារកម្ម តម្រូវឱ្យមានការពង្រឹង សមត្ថភាពបន្ថែម ដើម្បីឱ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព។
- បញ្ហាពាក់ព័ន្ធនឹងវិស័យភស្តុភារកម្មនៅតែមិនទាន់ដោះស្រាយដោយមានប្រសិទ្ធភាព និងទាន់ពេលវេលានៅឡើយ បើទោះបីជា មានការពិគ្រោះយោបល់ដើម្បីដោះស្រាយបញ្ហាទាក់ទិននឹងភស្តុភារកម្មរវាងអន្តរក្រសួង និងវិស័យឯកជនក៏ដោយ។
- ក្នុងគោលដៅតាមដានដំណើរការ និងការកំណត់នូវការខកខានពេលវេលា និងបញ្ហានានាឱ្យមានប្រសិទ្ធភាពទាក់ទិននឹងវិស័យភស្តុភារកម្ម ការពង្រឹងសមត្ថភាពតាមដានត្រួតពិនិត្យលើផែនការមេ ភស្តុភារកម្មគឺជាកត្តាចាំបាច់មួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្រ្តីទទួលបន្ទុកក្នុងការអនុវត្តការងារ និងរៀបចំរបាយការណ៍ឱ្យបានទាន់ពេលវេលា។
- ការអភិវឌ្ឍវិស័យភស្តុភារកម្មក៏ត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
អ្នកដែលនឹងទទួលប្រយោជន៍ផ្ទាល់និងមិនផ្ទាល់ពីការអនុវត្តគម្រោងមានដូចតទៅ៖
- ការគ្រប់គ្រងនិងសមត្ថភាពសម្របសម្រួលរបស់ អគ្គនាយកដ្ឋានភស្តុភារកម្ម (GDL) នឹងកើនឡើង ដូច្នេះការសម្របសម្រួលការងាររបស់ GDL ជាមួយនឹងក្រុមប្រឹក្សាជាតិភស្តុភារកម្ម (NLC) និងគណកម្មាធិការជាតិភស្តុភារកម្ម (NLSC) នឹងអាចធ្វើទៅបាន (GDL ជាអ្នកទទួលផលដោយផ្ទាល់ និងសមាជិកទាំងអស់ជាអ្នកទទួលផលដោយប្រយោល)
- មន្រ្តីនាយកដ្ឋានអង្កេត និងបូកសរុបនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារតាមដានត្រួត- ពិនិត្យ និងវាយតម្លៃលើវិស័យភស្តុភារកម្ម។
- ជាមួយនឹងការងារសម្របសម្រួលដ៏សកម្មរបស់អគ្គនាយកដ្ឋានភស្តុភារកម្ម បញ្ហាទាក់ទិននឹងភស្តុភារកម្មនឹងត្រូវដោះស្រាយ ត្រូវពិនិត្យ និងតាមដានប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។
- ការរៀបចំទិន្នន័យស្ថិតិភស្តុភារកម្មនឹងត្រូវបានប្រមូលផ្តុំ និងដាក់ឱ្យប្រើប្រាស់នៅក្នុងប្រព័ន្ធតែមួយ។ ទន្ទឹមនឹងនេះ ការពិភាក្សាដ៏សមស្របអំពីបញ្ហាទាក់ទិននឹងភស្តុភារកម្ម អាចកើតមានឡើងរវាងភាគី ពាក់ព័ន្ធទាំងអស់
- ការទទួលខុសត្រូវក្នុងចំណោមភ្នាក់ងារអនុវត្តន៍នឹងត្រូវបានបង្កើនដោយបន្តត្រួតពិនិត្យលើកម្មវិធី / គម្រោងនីមួយៗ (អ្នកទទួលផលដោយផ្ទាល់គឺរដ្ឋាភិបាល)
- រាល់កិច្ចដំណើរការរៀបរាប់ខាងលើអាចនឹងទទួលបានជាសាធារណៈនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ (អ្នកទទួលផលដោយផ្ទាល់គឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់)
|
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះនឹងមិនមានសកម្មភាពណាមួយ ដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់សង្គម និង/ឬ បរិស្ថានឡើយ។ ផ្ទុយទៅវិញ គម្រោងនេះនឹងជះឥទ្ធិពលវិជ្ជមាននិងប្រយោលទៅលើសង្គម និងសេដ្ឋកិច្ចតាមរយៈការធ្វើឱ្យប្រសើរឡើងនូវការតាមដាននិងវាយតម្លៃវិស័យភស្តុភារកម្ម ដើម្បីផ្តល់នូវអនុសាសន៍សមស្របនិងជាក់ស្តែងដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
តុល្យភាពយេនឌ័រ និងការបញ្ជ្រាបយេនឌ័រនឹងត្រូវយកចិត្តទុកដាក់នៅក្នុងគម្រោងនេះ។ គម្រោងនេះនឹងលើក ទឹកចិត្តដល់ការចូលរួមរបស់ស្ត្រីក្នុងវគ្គបណ្ដុះបណ្ដាលនិងសកម្មភាពតាមដាននិងវាយតម្លៃលើវិស័យភស្តុភារកម្ម។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
ក្រសួងមានអ្នកជំនាញដែលមានជំនាញនិងបទពិសោធន៍ខ្លះៗ ប៉ុន្តែអ្នកឯកទេសអន្តរជាតិតម្រូវឱ្យមានការជួយផ្ទេរជំនាញនិងចំណេះដឹង ដើម្បីពន្លឿនប្រសិទ្ធភាពនៃការតាមដាននិងវាយតម្លៃលើវិស័យភស្តុភារកម្ម។ លើសពីនេះទៅទៀត ការបណ្តុះបណ្តាលក្រៅប្រទេស និងការផ្លាស់ប្តូរបទពិសោធនិងចំណេះដឹងគឺមានប្រយោជន៍ណាស់ក្នុងការពន្លឿនសមត្ថភាពរបស់មន្រ្តី GDL ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងការសម្របសម្រួល ការត្រួតពិនិត្យនិងការវាយតម្លៃនៃផែនការមេភស្តុភារកម្ម។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
|
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
20
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
កំពុងស្វែងរកជំនួយ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|