PIP No:
801
|
1. ឈ្មោះគម្រោង (ENG):
Study on Introduction of Grading system to logistics sector Project
|
ឈ្មោះគម្រោងៈ
គម្រោងសិក្សាអំពីការណែនាំការប្រើប្រាស់ប្រព័ន្ធចំណាត់ថ្នាក់ក្នុង វិស័យភ័ស្តុភារកម្ម
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងសាធារណការនិងដឹកជញ្ជូន
|
RESPONSIBLE UNIT:
General Department of Logistic
|
អង្គភាពទទួលខុសត្រូវ:
អគ្គនាយកដ្ឋានភស្ដុភារកម្ម
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
ការអភិវឌ្ឍធនធានមនុស្សនិងការពង្រឹងស្ថាប័នតាមរយៈអនុវត្តការងារសម្របសម្រួល និងការរៀនសូត្រដោយការអនុវត្តជាមួយនឹងគម្រោងដែលបានស្នើសុំនេះ។ ការរៀបចំឯកសារ និងរបាយការណ៍នៃការរកឃើញ សំខាន់ៗ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តគម្រោងនៃការណែនាំអំពីប្រព័ន្ធដាក់ចំណាត់ថ្នាក់នៅក្នុងឧស្សាហកម្មភស្តុភារកម្ម ឱ្យមានអំណោយផលបរិស្ថាន និងការប្រកួតប្រជែងដោយយុត្តិធម៌ទៅលើការអភិវឌ្ឍ វិស័យភស្តុភារកម្ម និងសម្រាប់អ្នកផ្តល់សេវាកម្មភស្តុភារកម្ម។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
គម្រោងនេះមានគោលដៅស្វែងយល់ពីបញ្ហានាពេលបច្ចុប្បន្នដែលទាក់ទងនឹងឧស្សាហកម្មភស្តុភារកម្ម និងអ្នកផ្តល់សេវាកម្មភស្ដុភារកម្មនៅក្នុងប្រទេសកម្ពុជា។ គោលបំណងជាក់លាក់នៃគម្រោងនេះមានដូចខាងក្រោម៖
• ដើម្បីធ្វើការវាយតម្លៃបឋមនិងវិភាគពីខ្សែសង្វាក់នៃសេវាកម្មភស្តុភារកម្មពីអាជីវកម្មខ្នាតតូច (ជំនួញ លក្ខណៈគ្រួសារឬបុគ្គល) រហូតដល់អាជីវកម្មខ្នាតធំ។
• ដើម្បីកត់ត្រាការរកឃើញជាក់ស្តែង ដោយផ្តោតសំខាន់លើចន្លោះខ្វះខាត ការប្រឈម និងកំណត់ពីទិសដៅខាងមុខសម្រាប់ការអភិវឌ្ឍប្រព័ន្ធដាក់ចំណាត់ថ្នាក់សម្រាប់ឧស្សាហកម្មភស្តុភារកម្ម។
• កំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីចូលរួមក្នុងការរៀបចំប្រព័ន្ធដាក់ចំណាត់ថ្នាក់ឱ្យទទួលបានផ្លែផ្កាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល
• ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់ការប្រកួតប្រជែង ក្នុងចំណោមអ្នកផ្តល់សេវាកម្មភស្តុភារកម្ម ក៏ដូចជាប្រតិបត្តិករភស្តុភារកម្ម ដែលជំរុញឱ្យពួកគេឈានដល់កម្រិតល្អបំផុត។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
ប្រព័ន្ធចំណាត់ថ្នាក់ត្រូវបានប្រើដើម្បី៖
• បំពេញតម្រូវការចាំបាច់ ដើម្បីឈានដល់កំរិត/ស្តង់ដារល្អបំផុត ដែលត្រូវបានវាយតម្លៃដោយគណៈ កម្មាធិការរួមមួយ (រដ្ឋាភិបាលនិងឯកជន) ឬអង្គភាព/គណៈកម្មាធិការគ្រប់គ្រងដោយផ្នែកឯកជនដែលនឹងវាយតម្លៃគុណភាព ដែលលើកទឹកចិត្តដល់អ្នកផ្តល់សេវាកម្មភស្តុភារកម្ម និងប្រតិបត្តិករដើម្បីព្យាយាម ផ្តល់ជូននូវសេវាកម្មល្អបំផុត សេវាកម្ម ដែលមានគុណភាព ឬស្តង់ដារនៃមជ្ឈមណ្ឌលភស្តុភារកម្ម។
• បំពេញតម្រូវការរបស់អ្នកប្រើសេវាកម្មភស្តុភារកម្ម ដូច្នេះវាត្រូវស៊ីសង្វាក់គ្នារវាងអ្នកផ្តល់សេវាកម្ម ភស្តុភារកម្ម និងអ្នកប្រើប្រាស់។
ក៏ប៉ុន្តែ ដោយការខ្វះខាតព័ត៌មានអំពីអ្នកផ្តល់សេវាកម្មភស្តុភារកម្ម អាចបណ្តាលឱ្យមានបញ្ហាដោយសារតែការរំពឹងទុកមិនត្រូវគ្នារវាងអតិថិជននិងអ្នកផ្តល់សេវាកម្ម។ ក្រុមហ៊ុនខ្នាតមធ្យមនិងខ្នាតតូចហាក់ចង់ធ្វើអាជីវកម្មរបស់ខ្លួនដោយមិនចាំបាច់ចុះឈ្មោះដើម្បីជៀសវាងការបង់ពន្ធ។ ដូច្នេះ ប្រព័ន្ធដាក់ចំណាត់ថ្នាក់នេះត្រូវបានគេរំពឹងថានឹងផ្តល់នូវសេវាកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់អតិថិជន ដើម្បីកាត់បន្ថយប្រតិបត្តិករខុសច្បាប់និង ឬមិនបានចុះបញ្ជី។ គម្រោងនេះមានគោលដៅស្វែងយល់ពីបញ្ហានាពេលបច្ចុប្បន្នដែលទាក់ទងនឹងឧស្សាហកម្មដឹកជញ្ចូននិងអ្នកផ្តល់សេវាកម្មភស្ដុភារនៅក្នុងប្រទេសកម្ពុជា។ សមាសភាគគន្លឹះនៃគម្រោងរួមមាន៖
• កំណត់អត្តសញ្ញាណនិងវិភាគខ្សែសង្វាក់នៃឧស្សាហកម្មភស្តុភារកម្ម និងតួអង្គសំខាន់ដែលចូលរួមនៅក្នុងឧស្សាហកម្មភស្តុភារកម្ម។
• បង្កើតរបាយការណ៍សិក្សា ដែលបង្ហាញពីទិដ្ឋភាពសំខាន់ៗរួមមាន ទិដ្ឋភាពសេដ្ឋកិច្ច សង្គមនិងជំនួញតាមរយៈកិច្ចប្រជុំសំខាន់ៗ និងការពិភាក្សា។ របាយការណ៍នេះក៏នឹងកំណត់ពីចន្លោះខ្វះខាត បញ្ហាប្រឈមសំខាន់ៗ និងដំណោះស្រាយល្អៗ ដើម្បីជម្រុញវឌ្ឍនភាពនៃឧស្សាហកម្មភស្តុភារកម្ម។
• សិក្ខាសាលាពិគ្រោះយោបល់ ដែលមានការចូលរួមពី អ្នកពាក់ព័ន្ធសំខាន់ៗនៅក្នុងឧស្សាហកម្មភស្តុភារកម្មដើម្បីកំណត់នូវព័ត៌មាន និងទិន្នន័យសំខាន់ៗ ដែលត្រូវដាក់បញ្ចូលទៅក្នុងរបាយការណ៍សិក្សា និងស្វែងរកអនុសាសន៍ស្ថាបនាចំពោះការរកឃើញនិងកិច្ចសហប្រតិបត្តិការនាពេលអនាគត។ |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
• ដោយសារតែមានការបង្កើតក្រុមប្រឹក្សាជាតិភស្តុភារកម្ម និងគណកម្មាធិការជាតិភស្តុភារកម្ម ដែលមានអគ្គនាយកដ្ឋានភស្តុភារកម្មជាលេខាធិការដ្ឋាន ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការជម្រុញការអភិវឌ្ឍ វិស័យភស្តុភារកម្ម ហើយសមត្ថភាពគ្រប់គ្រងរបស់អគ្គនាយកដ្ឋានភស្តុភារកម្មតម្រូវឱ្យមានការពង្រឹងសមត្ថភាពបន្ថែម ដើម្បីឱ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព។
• ដោយសារផែនការមេជាតិស្តីពីភស្តុភារកម្មដែលនឹងលេចចេញជារូបរាង្គនាពេលឆាប់ៗ បានបង្ហាញពីគម្រោងអនុវត្តលើការប្រើប្រាស់នូវប្រព័ន្ធដាក់ចំណាត់ថ្នាក់លើវិស័យភស្តុភារកម្ម ដែលគម្រោងនេះនឹងរួមចំណែកដល់ការសម្រេចបាននូវការអនុវត្តន៍គម្រោងប្រព័ន្ធកំណត់ចំណាត់ថ្នាក់ និងជាពិសេសដើម្បីកំណត់ធាតុចូលសំខាន់ៗសម្រាប់គម្រោង។
• ស្របតាមការរីកចម្រើននៃសកម្មភាពសេដ្ឋកិច្ច សេវាកម្មដឹកជញ្ចូនចម្រុះ និងឧស្សាហកម្មភស្តុភារកម្មមានការកើនឡើង ដែលទាំងនេះនឹងកើតឡើងនៅក្នុងប្រទេសកម្ពុជា។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
• MPWT នឹងអាចយល់ពីបញ្ហាពិតប្រាកដនិងទទួលបានដំណោះស្រាយដ៏ល្អសម្រាប់រៀបចំផែនទីបង្ហាញផ្លូវនៃការអនុវត្តគម្រោង ដែលហៅថា "ការណែនាំអំពីប្រព័ន្ធចំណាត់ថ្នាក់ចំពោះឧស្សាហកម្មភស្តុភារកម្ម" ដែលត្រូវបានកំណត់នៅក្នុងផែនការមេ។
• ភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធសំខាន់ៗផ្សេងទៀត អាចប្រើរបាយការណ៍លទ្ធផលនៃគម្រោងនេះជា ឯកសារជំនួយស្មារតីរបស់ខ្លួនសម្រាប់បម្រើការងារ និងផលប្រយោជន៍ផ្ទាល់ខ្លួន។
• អ្នកប្រើសេវាកម្មភស្តុភារកម្មអាចទទួលបានអត្ថប្រយោជន៍តាមរយៈ វត្តមាននៃដំណាក់កាលបន្ទាប់នៃការអនុវត្តការណែនាំអំពីប្រព័ន្ធចំណាត់ថ្នាក់សម្រាប់ឧស្សាហកម្មភស្តុភារកម្ម។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះស្ទើតែពុំមានផលប៉ះពាល់ដល់ប្រជាជននិងបរិស្ថានទេ តែផ្ទុយទៅវិញគម្រោងនេះនឹងជះឥទ្ធិពលជាវិជ្ជមាន និងដោយប្រយោលលើទិដ្ឋភាពសង្គមនិងសេដ្ឋកិច្ចតាមរយៈការបង្ហាញប្រព័ន្ធដាក់ចំណាត់ថ្នាក់ទៅឱ្យក្រុមហ៊ុនភស្តុភារកម្ម និងបង្កើនពន្ធសាជីវកម្មដល់រដ្ឋាភិបាល។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
តុល្យភាពយេនឌ័រនិងការបញ្ជ្រាបយេនឌ័រនឹងត្រូវយកមកពិចារណានៅក្នុងគម្រោងនេះ។ គម្រោងនេះនឹងលើកទឹកចិត្តដល់ការចូលរួមរបស់ស្ត្រីក្នុងជំហាននៃសកម្មភាពរបស់គម្រោង។ បញ្ហាយេនឌ័រ (តុល្យភាពរវាងយេនឌ័រនិងការបញ្រ្ជាប) នឹងត្រូវបានរាយការណ៍នៅក្នុងឯកសារនិងរបាយការណ៍សិក្សា។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
ក្រសួងមានអ្នកជំនាញដែលមានជំនាញនិងបទពិសោធន៍ ប៉ុន្តែអ្នកឯកទេសអន្តរជាតិ និងអ្នកជំនាញចាំបាច់ត្រូវ មានកិច្ចសន្យា ដើម្បីជួយគាំទ្រផ្នែកបច្ចេកទេសក្នុងការរៀបចំសិក្សា និងការរៀបចំឧបករណ៍សិក្សាសម្រាប់សរសេររបាយការណ៍សិក្សា។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
វានឹងមិនមានបញ្ហាប្រឈមធ្ងន់ធ្ងរចំពោះការអនុវត្តគម្រោងនិងការពន្យាពេលនៃគម្រោងប្រសិនបើការគាំទ្រថវិកាត្រូវបានធ្វើឱ្យទាន់ពេលវេលា។ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
JICA, ធនាគារពិភពលោក, ធនាគារអភិវឌ្ឍន៍អាស៊ី, MEKONG – ROK COOPERATION FUND (MKCF), KOICA, ចិន |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|