PIP No:
779
|
1. ឈ្មោះគម្រោង (ENG):
Promote and Enhance Media planning on Quality Safety Agriculture products and Local Agribusiness to contribute protection Public Welfare and increase Supply chain
|
ឈ្មោះគម្រោងៈ
ជំរុញនិងលើកកម្ពស់ផែនការផ្សព្វផ្សាយអំពី គុណភាពសុវត្ថិភាពផលិតផលកសិកម្ម កសិ ពាណិជ្ជកម្មក្នុងស្រុក ដើម្បីចួលរួមការពារ ថែរក្សាសុខភាពសាធារណៈ និង បង្កើនការផ្គត់ផ្គង់
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
|
RESPONSIBLE UNIT:
Department of Agro-Industry
|
អង្គភាពទទួលខុសត្រូវ:
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
គម្រោងបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផលកសិពាណិជ្ជកម្ម កសិកម្ម ក្នុងស្រុក តាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ ដើម្បីបំពេញតំរូវការអ្នកបញ្ជាទិញ ឲ្យមានវិសាលភាព។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
- បញ្រ្ជៀបព័ត៌មានយល់ដឹងតាមរយៈការផ្សព្វផ្សាយ ដល់អ្នកបញ្ជាទិញក្នុងការជ្រើសរើសផលិតផលកសិ- ពាណិជ្ជកម្ម កសិកម្ម ដំណាំដាំដុះ ដោយមានគុណភាព សុវត្ថិភាព ត្រឹមត្រូវ។
- ពង្រីកសក្តានុពលផ្សព្វផ្សាយនូវព័ត៌មានពីកន្លែងផលិត ដំណាំដាំដុះ (វិស័យកសិកម្ម “ កសិពាណិជ្ជកម្ម កសិឧស្សាហកម្ម ” ) ក្នុងស្រុក ដើម្បីលើកកម្ពស់ឲ្យមានវិសាលភាពទូលំទូលាយ។
- ជាការរួមចំណែកជួយដល់ម្ចាស់ផលិត ដំណាំដាំដុះ អ្នកផ្គត់ផ្គង់ មានវិសាលភាពទីផ្សារល្អប្រសើរ។
- ផ្តល់ភាពងាយស្រួលសម្រេចចិត្ត សម្រាប់អ្នកប្រើប្រាស់ បានទទួលព័ត៌មានស្តង់ដាពិត និងត្រឹមត្រូវ។
- ចូលរួមចំណែកជំរុញ លើកកម្ពស់វិស័យកសិកម្ម កសិពាណិជ្ជកម្ម ឲ្យមានភាពប្រសើឡើង។
- កាត់បន្ថយហានីភ័យផ្សេងៗដល់អ្នកប្រើប្រាស់ចំពោះផលិតផលគ្មានគុណភាព និងមិនមានសុវត្ថិភាព។
- ផ្តល់ការលើកកម្ពស់ចូលរួមចំណែកដ៍សំខាន់តាមរយៈការផ្សព្វផ្សាយ ដើម្បីស្វែងរកទីផ្សារជូនដល់ម្ចាស់កសិផលក្នុងស្រុកទូទាំងប្រទេស។
|
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
ដោយសង្កេតឃើញថានៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែមានការអភិវឌ្ឍន៍ ដោយឡែកផលិតផល កសិកម្មក្នុងស្រុក កំពុងតែមានបញ្ហារប្រឈមលើគុណភាព និងសុវត្ថិភាព ហេតុនេះហើយការបង្កើតគម្រោងផែនការជំរុញ លើកកម្ពស់ ដោយបង្កើនការផ្សព្វផ្សាយ ពីគុណភាព សុវត្ថិភាព ផលិតផលកសិពាណិជ្ជកម្ម កសិកម្មក្នុងស្រុក ជាចំណែកមួយដ៍សំខាន់ដើម្បីជួយសម្រួលដល់បងប្អូនអ្នកប្រើប្រាស់បានយល់ដឹងពីគុណភាព សុវត្ថភាព លើដំណាំដាំដុះ ដោយមានទំនុកចិត្ត និងជឿជាក់លើផលិតផលក្នុងស្រុក។ |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
គម្រោងនេះត្រូវបានជ្រើសរើសដោយសារផលិតផលកសិកម្មដែលមានក្នុងព្រះរាជាណាចក្រកម្ពុជា បានជួបបញ្ហារប្រឈមមួយចំនួនទៅលើគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ដែលកំពុងរីករាលដាលនៅ តាមទីផ្សារកសិផលនានាក្នុងស្រុក ដោយកង្វះការផ្សព្វផ្សាយព័ត៌មាន ឲ្យមានវិសាលភាពផលិតផលកសិកម្មក្នុងស្រុកមិនទាន់ទូលំទូលាយនៅឡើយ។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
- អ្នកដែលទទួលបានប្រយោជន៍ផ្ទាល់គឺប្រជាជនក្នុងស្រុក និងជនបរទេសផ្សេងៗដែលរស់នៅ និងប្រើប្រាស់ផលិតផលកសិកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។
- អ្នកដែលទទួលបានប្រយោជន៍មិនផ្ទាល់ គឺរាជរដ្ឋាភិបាល និងអង្គភាពដែលទទួលបន្ទុកលើផ្នែកកសិពាណិជ្ជកម្ម កសិឧស្សាហកម្ម នៃវិស័យកសិកម្ម និងអង្គភាពផ្សេងៗដែលពាក់ព័ន្ធ។
គម្រោងកម្មវិធីនេះមានសារៈប្រយោជន៏ មិនអាចកាត់ថ្លៃបាន ព្រោះវាជាធាតុចូលដ៏ចំាបាច់សំរាប់ការ ការពារ និងលើកកំពស់សុខមាលភាព សុខភាពសាធារណៈតាមរយៈការផ្តល់សេវាកម្ម ពត័មានផ្សព្វផ្សាយ ការបណ្តុះបណ្តាល ចែករំលែក ការត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផលកសិឧស្សាហកម្ម នៅព្រះរាជាណាចក្រកម្ពុជា។ ព្រោះនាពេលបច្ចុប្បន្នអាហារមួយចំនួនធំ ដែលមានប្រភពពីកសិកម្មរួមទាំងការចិញ្ចឹម ដំណាំដាំដុះ ការកែច្នៃ ផលិតនិងចែកចាយ ក្នុងព្រះរាណាចក្រកម្ពុជាពុំមានសុវត្ថិភាព ខ្វះការត្រួតពិនិត្យ ពុំមានការដាក់ស្លាកសញ្ញា បញ្ជាក់ការត្រួតពិនិត្យ អោយបានត្រឹមត្រូវនោះទេ ហើយមហាជនទូទៅ រួមទាំងប្រមុខរាជរដ្ឋាភិបាល កំពុងមានក្តីព្រួយបារម្ភ ទៅលើបញ្ហាខាងលើ។ ដូច្នេះគម្រោងនេះអាចនឹងផ្តល់អត្ថប្រយោជន៌ជាច្រើន និងជាចំណែកចូលរួមជួយកាត់បន្ថយហានីភ័យធំៗដូចដែលបានរៀបរាបខាងលើផងដែរ។
|
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា តាមរយៈការទទួលបានព័ត៌មានផ្សព្វផ្សាយ បញ្ជាក់ពីផលិតផលកសិកម្ម មានគុណភាព និងសុវត្ថិភាពគ្រប់គ្រាន់ ដែលធ្វើឲ្យប្រជាជនបរិភោគមានសុខភាពល្អ កាត់បន្ថយការចំណាយទៅលើសេវាសុខភាពបានមួយកម្រិតធំ ធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រជាជន និងប្រទេសជាតិ រីកចម្រើន។ លើសពីនេះគម្រោងក៌ជួយបង្កើនសក្តានុពលបន្ថែមដល់ផលិតផលកសិកម្មតាមរយៈការផ្សព្វផ្សាយ ប្រភពផលិតផលដែលមានគុណភាព ធ្វើឲ្យអ្នកផលិតក្នុងតំបន់មានចរន្តចំណូលដោយ មិនពិបាកក្នុងការស្វែងរកទីផ្សាច្រើន។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
គម្រោងនេះមិនមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងផ្សេងៗរបស់គម្រោង នោះទេព្រោះបុរស និងស្រ្តីមានសិទ្ធស្មើរក្នុងការអនុវត្តគម្រោងនេះ ដោយគ្មានការរើសអើងអ្វីឡើយ ជាពិសេសរាល់សកម្មភាពទាំងអស់របស់ស្រ្តីត្រូវបានលើកទឹកចិត្តឲ្យចូលរួមយ៉ាងសកម្ម និងទទួលការបណ្តុះបណ្តាលពីគុណភាព សុវត្ថិភាពផលិតផលកសិកម្មក្នុងស្រុកដើម្បីទ្រទ្រង់សុខភាពគ្រួសារ និងសង្គមជាតិ។ ផ្ទុយទៅវិញសកម្មភាពទាំងអស់ស្រ្តីត្រូវបានលើកទឹកចិត្តឲ្យចូលរួម ទទួលការបណ្តុះបណ្តាល ទទួលព័ត៌មានពីការជ្រើសរើសផលិតផលដែលមានគុណភាព សុវត្ថិភាព ជាដើម។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
ក្រសួងពិតជាមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់ការអនុវត្តគម្រោងនេះព្រោះក្រសួងបានធ្វើការយ៉ាងជិតស្និតទៅលើផលិតផលកសិកម្ម មានអ្នកបច្ចេកទេសដែលបានដើរតួនាទីយ៉ាងសំខាន់ទៅលើគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មក្នុងស្រុក។ ក្រសួងក៏បានយកនូវបទពិសោធន៍ពីស្ថាប័ន ផ្សេងៗមកអនុវត្តគម្រោងឲ្យកាន់តែប្រសើរឡើង និងទទួលបានជោគជ័យតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាល។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
វឌ្ឍនភាពរបស់គម្រោងគឺជាការគ្រប់គ្រងដែលមានលក្ខណៈច្បាស់លាស់ ត្រឹមត្រូវ ព្រមទាំងមានការចូលរួមរបស់ប្រជាពលរដ្ឋ និងវិនិយោគទុននៅក្នុងសកម្មភាពនានារបស់គម្រោង។
អំពីបញ្ហាប្រឈមនានា ដែលបណ្តាលឲ្យមានការពន្យាពេលក្នុងកាអនុវត្តគម្រោងគឺកង្វះខាតនៅការចូលរួមរបស់ប្រជាជន មិនបានយល់ច្បាស់ពីអត្ថប្រយោជន៍សុខភាព និងជាកត្តារីករាលដាលធ្វើឲ្យរាំងស្ទះការអភិវឌ្ឍន៍មិនអាចរីកចម្រើនបាន។
|
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
2
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
គ្មានទេ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|