សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 781
1. ឈ្មោះគម្រោង (ENG): Improvement of Sustainable Food Value Chain by Creating Agro-Industrial Development Demand in Industry 6
    ឈ្មោះគម្រោងៈ ធ្វើឲ្យប្រសើរឡើងនូវខ្សែច្រវ៉ាក់តម្លៃកសិចំណីអាហារប្រកបដោយចីរភាព តាមរយៈការ អភិវឌ្ឍកសិឧស្សាហកម្ម ក្នុងឧស្សាហកម្មទី៦
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/01/26

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/31/2028

3. ចំណាយគម្រោងសរុប:
$

1200000

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

RESPONSIBLE UNIT:

Department of Agro-Industry

អង្គភាព​ទទួល​ខុស​ត្រូវ:

នាយកដ្ឋានកសិ-ឧស្សាហកម្ម

5. ស្ថានភាពគម្រោង

គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអទិភាពខាងលើ គឺគម្រោងបានដើរ តួរនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែក ៖ - ជំរុញទីផ្សារផលិតផលកសិកម្មនិងកសិចំណីអាហារកម្ពុជាឲ្យមានភាពប្រសើរឡើងតាមរយៈការស្វែងរកទីផ្សារ ការប្រកួតប្រជែង និង ទាក់ទាញ - ជម្រុញ និងតម្រង់ទិសការវិនិយោគមកកម្ពុជា ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់ការកែច្នៃផលិតផលកសិកម្ម និងកសិចំណីអាហារ - បង្កើនប្រាក់ចំណូលដល់ប្រជាកសិករ និងប្រជាជនដោយផ្ទាល់ និងប្រយោល តាមរយៈការបង្កើតឱកាសការងារ និងប្រាក់ចំណូលទៀងទាត់ - ចូលរួមធ្វើឲ្យប្រសើរឡើងនូវការអភវិឌ្ឍសហគមន៍កសិកម្មទំនើប - គ្រប់គ្រងទិន្នន័យផលិតផលកសិកម្ម កសិចំណីអាហារសម្រាប់វិស័យកសិ-ឧស្សាហកម្មមានភាពច្បាស់លាស់ ដែលគម្រោងនេះនឹងអនុវត្តស្របតាមយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលដែលបានដាក់ចេញក្នុងទិសដៅ បង្កើនសេដ្ឋកិច្ចជាតិប្រកបដោយបរិយាប័ន្នទូទាំងប្រទេស។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
- ចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការស្វែងរកទីផ្សារសម្រាប់កសិករ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដល់កសិករ និងអ្នកពាក់ព័ន្ធ - កាត់បន្ថយការបាត់បង់តម្លៃ និងគ្រប់គ្រងខ្សែច្រវ៉ា់ក់ផលិតកម្មកសិកម្មអោយកាន់តែប្រសើរឡើង - គ្រប់គ្រងស្ថិតិ និងពត័មានផលិតផលកសិកម្ម ទីផ្សារ និងតម្រូវការអោយមានស្ថេរភាពតម្លៃកសិផល - រក្សាលំនឹងនៃតុល្យភាពរវាងការផ្គត់ផ្គង់នឹងតម្រូវការទីផ្សារ - លើកកម្ពស់ការគ្រប់គ្រងកសិពាណិជ្ចកម្មរបស់សហគមន៍កសិកម្ម - បង្កើនសមត្ថភាពក្នុងការប្រកួតប្រជែងនិងតម្លៃបន្ថែមទៅលើផលិតផលកសិកម្មនៅលើទីផ្សារ និងធានាបាននូវគុណភាព សុវត្ថិភាពកសិ-ចំណីអាហារសម្រាប់ការនាំចេញ - បង្កើតវេទិការការផ្គូរផ្គង និងផ្តល់ព័ត៍មានទីផ្សារ ដល់អ្នកផលិត និងវិនិយោគទុនលើវិស័យកសិកម្មនៅកម្ពុជា - ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការប្រគួតប្រជែងពាណិជ្ជកម្មកសិកម្ម។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
បុព្វហេតុនៃការបង្កើតគម្រោងនេះឡើង គឺបណ្តាលមកពីបញ្ហាជាច្រើនដែលមានក្នុងវិស័យកសិកម្មដូចជា៖ • ភាពមិនច្បាស់លាស់នៃទីផ្សារសម្រាប់លក់ផលិតផលកសិកម្ម • ភាពនៅទន់ខ្សោយនៃកសិករ និងសហគមន៍កសិកម្ម លើការគ្រប់គ្រងបច្ចេកទេស និងកសិពាណិជ្ជកម្ម • ព័ត៌មានអំពីទិន្នន័យផលិតផលកសិកម្មនៅមិនទាន់គ្រប់គ្រាន់ដែលធ្វើឲ្យពិបាកក្នុងការទាក់ទាញវិនិយោគទុន និងការកែច្នៃផលិតផលក្នុងស្រុក។ ដែលបញ្ហានេះយើងអាចដោះស្រាយបានគឺតាមរយៈកំណត់នូវសមាភាគនៃការអនុវត្តគម្រោងដូចខាងក្រោម៖ • សមាសភាគទី១៖ លើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃផលិតកម្ម កែច្នៃ ស្ដង់ដារគុណភាព និងសុវត្ថិភាព • អនុសមាសភាគទី១.១៖ ពង្រឹងសក្ដានុពលក្រុមផលិត និងសហគមន៍កសិកម្មបែបទំនើមប្រកបដោយបរិយាប័ន្ន • អនុសមាសភាគទី១.២៖ គាំទ្រការគ្រប់គ្រងប្រព័ន្ធធានាគុណភាព សុវត្ថិភាព និងពង្រឹងខ្សែច្រវ៉ាក់តម្លៃនៃសហគ្រាសកែច្នៃ ដើម្បីរក្សាលំនឹង និងប្រកួងប្រជែងទីផ្សារ • អនុសមាសភាគទី១.៣៖ ជំរុញការអនុវត្តបច្ចេកទេសក្រោយពេលប្រមូលផលប្រកបដោយសុវត្ថិភាព • អនុសមាសភាគទី១.៤៖ ចុះស្រង់ទិន្នន័យអំពីផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ព័ត៌មានទូទៅ និងបច្ចេកទេសផ្សេងៗ • សមាសភាគទី២៖ គាំទ្រហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថល • អនុសមាសភាគទី២.១៖ កសាងមជ្ឍមណ្ឌលបណ្តុះបណ្តាល និងសិក្សាស្រាវជ្រាវ បច្ចេកទេសក្រោយប្រមូលផល ការកែច្នៃ និងពន្លឿនកសិពាណិជ្ជកម្ម • អនុសមាសភាគទី២.២៖ គាំទ្រការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថល • សមាសភាគទី៣៖ សម្របសម្រួលការផ្សារភ្ជាប់ទីផ្សារ និងលើកកម្ពស់កសិ-ធុរកិច្ច • អនុសមាសភាគទី៣.១៖ រៀបចំវេទិការធុរកិច្ច ការប្រើប្រាស់យន្តការផ្សារភ្ជាប់ផលិតកម្មកសិកម្មនិងកសិចំណីអាហារ និងទីផ្សារ តាមរយៈយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា • អនុសមាសភាគទី៣.២៖ ការលើកកម្ពស់ការប្រមូលផ្ដុំ/បណ្ដុំអាជីវកម្ម វេទិការកសិ-ធុរកិច្ច និងការផ្លាស់ប្ដូរទីផ្សារក្រៅប្រទេស • សមាសភាគទី៤៖ ការគ្រប់គ្រង ការសម្របសម្រួល តាមដាន និងត្រួតពិនិត្យគម្រោង
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
មូលហេតុដែលធ្វើឲ្យគម្រោងនេះត្រូវបានជ្រើសរើស គឺបណ្តាលមកពីបញ្ហាជាច្រើនដែលកើតមានក្នុងវិស័យកសិកម្មដូចជា - ការរៀបចំយុទ្ធសាស្រ្តទីផ្សារសម្រាប់លក់ផលិតផលកសិកម្មជាចំនុចអតិភាពដែលត្រូវអនុវត្ត - ការទាក់ទាញវិនិយោគទុន និងអ្នកកែច្នៃផលិតផលក្នុងស្រុកជាយុទ្ធសាស្រ្តចម្បង ដើម្បីឲ្យទីផ្សារកសិកម្មនៅកម្ពុជាមានការប្រសើរ ប្រកួតប្រជែង មានស្ថេរភាព និងកាត់បន្ថយពីការនាំចូលនៅផលិតផលពីខាងក្រៅ ដែលជំរុញដល់កំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើងទៀតផង - រក្សាលំនឹងនិរន្តភាពផលិតកម្មកសិកម្ម - បង្កើនបរិមាណ និងគុណភាពនៃផលិតកម្មកសិកម្មសម្រាប់ផ្គត់ផ្គង់និងនាំចេញ។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
- អ្នកដែលនឹងទទួលបានប្រយោជ៍ផ្ទាល់គឺប្រជាកសិករនៅតាមតំបន់ និងវិនិយោគទុន ដែលតាមរយៈការរៀនសូត្រ និងព័ត៌មានផ្តល់អំពីទីផ្សារច្បាស់លាស់។ តាមរយៈគម្រោងកម្មវិធី វាជាធាតុចូលមួយយ៉ាងសំខាន់ដែលមិនអាចខ្វះបានជាពិសេសសម្រាប់ កសិករ ពាណិជ្ជករ អ្នកវិនិយោគិន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផ្ទាល់។ កសិករ សហគមន៏កសិកម្ម នឹងមានទីផ្សារលក់ផលិតផលកសិកម្មដែលមានស្ថេភាព ការគ្រប់គ្រងផលិតកម្ម និងតម្លៃ ឲ្យបានល្អទៅតាម តម្រូវការទីផ្សារ។ ពាណិជ្ជករ អ្នកវិនិយោគិននឹងអាចទទួលពត័មានដែលជឿទុកចិត្តបាន នឹងអាចជាមូលដ្ឋានក្នុង ការសម្រេចចិត្តក្នុងការដាក់ទុនវិនិយោគលើផលិតផលកសិកម្ម និងអាចក្តាប់បាននូវទិន្នាការសក្កានុពលផលិតកម្មកសិកម្ម។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសនាយកដ្ឋានកសិឧស្សាហកម្ម នឹងទទួលបានទិន្ន័យផលិតផលកសិកម្ម តម្លៃទីផ្សារផលិតផល ដំណាំ និងតំបន់សក្តានុពលសម្រាប់ផ្សព្វផ្សាយ ដល់វិនិយោគិនក្នុងការអភិវឌ្ឍន៏វិស័យកសិឧ្សាហកម្ម ការកែច្នៃ។ - អ្នកដែលនឹងទទួលបានប្រយោជ៍ន៏មិនផ្ទាល់ គឺអង្គភាពផ្សេងៗដែលធ្វើការទាក់ទងនឹងកសិកម្ម។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
- គម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមជនបទ តាមរយៈការជំរុញទីផ្សារលក់ផលិតផលកសិកម្មរបស់ពួកគាត់ បង្កើតឱកាសការងារជនបទ បង្នើនតម្លៃបន្ថែមនៃផលិតផលកសិកម្ម ព្រមទាំង ការទទួលបាននូវចំនេះដឹងកាន់តែប្រសើរឡើងពីទីផ្សារកសិកម្មដែលធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។ - បង្កើនផលិតភាពកសិកម្ម តាមរយៈយន្តការខ្សែច្រវ៉ាក់ផ្កត់ផ្គង់ជាក់លាក់ - ក្នុងនោះផងដែលគម្រោងក៏បានចូលរួមចំណែកក្នុងកាត់បន្ថយភាពក្រីក្រទូទាំងប្រទេស ព្រោះប្រជាជនមានជីវភាពកាន់តែល្អប្រសើរជាងមុន ព្រមទាំងបានកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ និងបានកាត់បន្ថយនៅការចំណាយសម្រាប់ទិញផលិតផលកសិកម្មពីខាងក្រៅ និងធានាបាននូវសុវត្ថិភាពអាហារល្អប្រសើជាងមុនតាមរយៈការគ្រប់គ្រងផលិផលកសិកម្មនៅក្នុងទីផ្សារ ហើយក៏បានចូលរួមចំណែកក្នុងការបង្កើននៅសេដ្ឋកិច្ចជាតិផងដែរ។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
នៅក្នុងគម្រោងនេះមិនមានផលប៉ះពាល់អវិជ្ជមានដល់តួនាទីរបស់បុរស និងស្ត្រីទេ។ ព្រោះបុរស និងស្រ្តីត្រូវបានផ្តល់សិទ្ធស្មើរៗគ្នាក្នុងការអនុត្តគម្រោងនេះ ដោយគ្មានការរើសអើងអ្វីឡើយ។ ផ្ទុយទៅវិញសកម្មភាពទាំងអស់ស្រ្តីត្រូវបានលើកទឹកចិត្តឲ្យចូលរួម ទទួលការបណ្តុះបណ្តាល ទទួលព័ត៌មានពីទីផ្សារកសិកម្ម ការដឹកនាំសកម្មភាព ផែនការប្រកបអាជីវកម្ម ការសិក្សាអំពីផលប៉ះពាល់ ការអភិវឌ្ឈន៏ និងសកម្មភាពនានាដូចបុរសដែរ។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
ក្រសួងពិតជាមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់ការអនុវត្តគម្រោង ព្រោះក្រសួងបានធ្វើការយ៉ាងជិតស្និតបំផុតជាមួយនឹងកសិករនៅតាមជនបទ ហើយក្រសួងក៏មានអ្នកជំនាញបច្ចេកទេសដែលបានដើរជាតួរនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង។ ក្រសួងក៏បានយកនូវបទពិសោធន៍ពីខាងក្រៅមកអនុវត្តគម្រោងឲ្យកាន់តែប្រសើរឡើផងដែរ។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
វឌ្ឍនភាពរបស់គម្រោងគឺជាការគ្រប់គ្រងដែលមានលក្ខណៈច្បាស់លាស់ ត្រឹមត្រូវ ព្រមទាំងមានការចូលរួមរបស់ប្រជាកសិករ សហគមន៍កសិកម្ម សហគ្រាសកសិកម្មនៅតាមតំបន់ និងវិនិយោគទុននៅក្នុងសកម្មភាពនានារបស់គម្រោង។ អំពីបញ្ហាប្រឈមនានា ដែលបណ្តាលឲ្យមានការពន្យាពេលក្នុងកាអនុវត្តគម្រោងគឺកង្វះខាតនៅការចូលរួមរបស់កសិករ និងថវិការសម្រាប់ការអនុវត្ត។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
1
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0